We TV Cambodia

លំនៅដ្ឋាននៃគំរោងទីក្រុងលំហែកាយ Crystalville Ream Beach តំលៃ $1,000 លានដុល្លារ នឹងត្រូវដាក់លក់នៅដើមឆ្នាំ ២០២០

លំនៅដ្ឋាននៃគំរោងទីក្រុងលំហែកាយ Crystalville Ream Beach តំលៃ $1,000 លានដុល្លារ នឹងត្រូវដាក់លក់នៅដើមឆ្នាំ ២០២០

 
 

ដោយៈ ទិន សុខាវុធ

លំនៅដ្ឋាន​និងអគារ​​ពាណិជ្ជកម្ម​​ផ្សេង​ៗ​របស់​គំរោង​សំណង់​ទីក្រុង​​លំហែកាយ​បែប​ទំនើប Crystalville​ Ream​ Beach នឹង​ត្រូវ​ដាក់​លក់​អោយ​អថិជន ចាប់​ពី​ខែ​មករា​ឆ្នាំ ២០២០ ខាង​មុខ​នេះ​។

កញ្ញា​​លីម​ សុខា​ដា​វី​ន នាយិកា​ផ្នែកលក់​នៃ​​គំរោង Crystalville Ream Beach បានថ្លែង​អោយ​ដឹង​ថា គំរោង​​ទីក្រុង​ទំនើប​នេះ​គឺ​ជាការវិនិយោគរួម​គ្នា​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក FURI​ Corporation និង​ក្រុមហ៊ុន​ដ៏​ធំ​មួយ​​មក​ពីប្រទេស​សិង្ហបុរី​។

កញ្ញា​បានបន្ថែម​ទៀត​ថា ​​ចំនួន​សំណង់​ផ្សេង​ៗ​​នៅ​ក្នុង​គំរោង​ Crystalville Ream Beach សរុប​មក​ មាន​​​ចំនួន​ត្រឹម​តែ​ ១០០ ខ្នងប៉ុណ្ណោះ​ ដែលនៅ​ក្នុង​នោះនឹង​មាន​ អាង​ហែលទឹក​ដ៏​ធំ​មួយ ដែល​នឹង​ត្រូវ​សង់​ឡើង​នៅ​លើ​ផ្ទៃ​ដី​​​មាន​ទំហំ​រហូត​ដល់ ៦ ហិកតា​​។ ជាលទ្ធផល អាងហែល​ទឹក​នោះ​នឹង​អាច​ទាក់​ទាញ​​អតិជន​មកពីគ្រប់ទិសទីទាំងអស់នៅជុំវិញ​ពិភពលោក។

ក្រៅ​ពីអាង​ហែលទឹក​ដ៏​ធំល្វឹងល្វើយ​នេះ នៅ​ក្នុង​អនាគតទីក្រុង​លំហែកាយ Crystalville Ream Beach នឹង​មាន​ផង​ដែរ​នូវ​ លំនៅដ្ឋាន​សំរាប់អ្នកមានធូរធារ មជ្ឍមណ្ឌល​ពាណិជ្ជកម្ម ផ្សារ​ទំនើប និង សណ្ឋាគារ​ផ្កាយ​ប្រាំ​។

ទីក្រុង​លំហែកាយ​ដ៏​ទំនើប Crystalville​ Ream​ Beach នឹង​ត្រូវ​សាងសង់ឡើង​នៅ​លើ​ផ្ទៃ​ដីទំហំ ៤៣ ហិកតា ​ស្ថិត​នៅតាម​ឆ្នេរ​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះ​សីហនុ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *