We TV Cambodia

របរដាំបន្លែសរីរាង្គ របស់ប្រជាកសិករ កំពុងតែមានតម្រូវ ការលើទីផ្សារ និងមានតម្លៃសមរម្យ

របរដាំបន្លែសរីរាង្គ របស់ប្រជាកសិករ កំពុងតែមានតម្រូវ ការលើទីផ្សារ និងមានតម្លៃសមរម្យ

តាមការលើកឡើងរបស់ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានឲ្យដឹងថា រហូតមកដល់ពេលនេះ ការដាំបន្លែសរីរាង្គរបស់ប្រជាកសិករនៅក្នុងខេត្ត កាន់តែល្អប្រសើរ យើងអាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ហើយបាននាំចេញទៅលក់នៅទីផ្សារតាមបណ្តាខេត្តមួយចំនួនទៀតផង ។ ក្នុងមួយថ្ងៃៗ យើងអាចនាំបន្លែចេញបានចំនួនពី៥០០គីឡូក្រាមទៅ១តោន ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកបរិភោគ ព្រោះ​បន្លែទាំងនេះ ពេលដាំមិនប្រើជីគីមី ។

លោកបញ្ជាក់ទៀតថា ការដាំបន្លែសរីរាង្គនេះ គឺប្រជាកសិករដាំក្នុងរោង ដែលមានទំហំ ១០ម៉េត្រ គុណ ២០ម៉ែត្រ ហើយក្នុង ១រោងៗអាចទទួលបានផលពី១តោន ទៅ២តោន ។ ដំណាំបន្លែសរីរាង្គ មានដូចជា បន្លែយកស្លឹក យកមើម យកផ្លែមសនដូចជា ប៉េងប៉ោះ ត្រប់ស្រួយនិងត្រប់វែង ល្ហុង ត្រឡាច ននោង និងស្ពៃគ្រប់ប្រភេទ ។

ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នបានកាត់បន្ថយការនាំចូលពីប្រទេជិតខាង ហើយឥឡូវនេះ ក៏បានបិទហើយ ខាងថៃខាងវៀតណាមអីក៏គេមិននាំចូល ដោយសារតែបន្លែក្នុងតំបន់អាចផ្គត់ផ្គង់នៅក្នុងស្រុកបាន ហើយមួយ ចំនួន នាំចេញទៅក្រៅខេត្តនិងភ្នំពេញបាន ហើយនៅទីរួមខេត្តយើងនេះ អភិបាលខេត្តក៏បានបង្កើត​សហគមន៍មួយ គឺ​ជា​សហគមន៍សម្រាប់ប្រជាកសិករយកមកលក់ ៣ថ្ងៃក្នុងមួយសប្ដាហ៍ ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យជារៀងរាល់អាទិត្យ។រហូតមកដល់ពេលនេះ ខេត្តបន្ទាយមានជ័យ បានចងក្រងជាសហគមន៍ក្នុងការផលិតដំណាំបន្លែបានចំនួន៤៤សហគមន៍ និងបណ្តុំអាជីវកម្មបានចំនួន៣៩បណ្តុំ ។

ដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *