We TV Cambodia

រដ្ឋាភិបាលផ្តល់ដីសម្បទានសង្គមកិច្ចជាង ១៤ម៉ឺនហិកតា ជូនប្រជាពលរដ្ឋជាង៨ម៉ឺនគ្រួសារ

រដ្ឋាភិបាលផ្តល់ដីសម្បទានសង្គមកិច្ចជាង ១៤ម៉ឺនហិកតា ជូនប្រជាពលរដ្ឋជាង៨ម៉ឺនគ្រួសារ
ប្រភព៖ អចលនទ្រព្យអាស៊ី(ប្រូផរធី អេរៀរ​អេស៊ែរ)

ដោយ៖ឧត្តម

ភ្នំពេញ​៖ រដ្ឋាភិបាល​ បាន​បញ្ជាក់​ថា​នៅ​ឆ្នាំ២០១៩​ នេះ​ កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​បាន​ផ្តល់​ដី​សរុប​ចំនួន​ ១៤៤​ ៨៨៩,៥១​ ហិ​កតា​ ជូន​ប្រជាពលរដ្ឋ​សរុប៨០​ ៨៦២គ្រួសារ​ ដើម្បី​ឆ្លើយតបទៅនឹង​ប្រយោជន៍​សង្គម​ សំដៅលើ​កកម្ពស់​កម្រិតជីវភាព​ និង​សេចក្ដីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។


តាមរយៈ​របាយការណ៍​របស់ក្រ​សួង​រៀបចំ​នរូ​បនី​យក​ម្ម​ និង​សំណង់ ​ ឲ្យដឹង​ថា​សម្បទាន​ដី​សង្គមកិច្ច​ គឺជា​ការ​ផ្ដល់​ដី​ឯកជន​របស់​រដ្ឋ​ ដែល​បាន​ចុះបញ្ជី​រួចហើយ​ ដល់​ជន​ក្រីក្រ​ដែល​គ្មាន​ដី​ ឬ ខ្វះខាត​ដី​សម្រាប់​សាងសង់​លំនៅឋាន​ ឬ ធ្វើ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ​ ដែល​អាចប​ង្កើត​ឱកាស​ការងារ​ និង​ទទួល​បាន​ប្រាក់ចំណូល​។

របាយការណ៍​ដដែល​បន្ត​ថា​ ក្នុង​នីតិកាល​ទី៦​ នៃ​រដ្ឋសភា​ រាជរដ្ឋាភិបាល​កម្ពុជា​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​កនៅតែ​ដាក់ចេញ​នូវ​កម្មវិធី​នយោបាយ​បែងចែក​ និង​ប្រើប្រាស់​ដី​រដ្ឋ​សម្រាប់​គោលបំណង​ឯកជន​ និង​សាធារណៈ​ ប្រកបដោយ​តម្លាភាព​ និង​សមធម៌​ ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ ជាពិសេស​ប្រជាជន​ក្រីក្រ​ យុទ្ធជនពិការ​ គ្រួសារ​យុទ្ធជន​ពលី​ អតីត​កងកម្លាំង​ប្រដាប់​អាវុធ​ គ្រួសារ​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​ដែល​បណ្ដាលមកពី​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ សម្រាប់​ការ​តាំង​លំនៅឋាន​ថ្មី​ គ្រួសារ​ដែល​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​ គ្រួសារ​ដែល​ធ្វើ​មាតុភូមិ​និវត្ត​ និង​គ្រួសារ​ដែល​គ្មាន​ដី​ ខ្វះ​ដី​ ហើយ​ត្រូវការ​ដី​ពិតប្រាកដ​តាមរយៈ​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​ និង​ការ​ធ្វើ​ប្រទានកម្ម​ ដោយ​ធានា​ឱ្យ​បាន​នូវ​សមធម៌​ ស្ថិរភាព​សង្គម​ សន្ដិ​សុខ​ស្បៀង​ និង​ការសម្រួល​ដល់​ការ​វិនិយោគ​។

នៅ​ឆ្នាំ២០១៩​ រាជរដ្ឋាភិបាល​ តាមរយៈ​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​នៃ​ក្រសួង​រៀបចំ​ដែ​នដ​ដី​ នគរូបនីយកម្ម​ និង​សំណង់​ សម្រេច​លទ្ធផល​បាន​៖

១/. សម្បទាន​ដី​សង្គមកិច្ច​ជូន​អតីត​កងកម្លាំង​ប្រដាប់​អាវុធ​ និង​គ្រួសារ​ ៖ អនុវត្ត​ក្នុង​ខេត្ត​គោលដៅ​ចំនួន​ ១២​ រួមមាន​ខេត្ត​កំពង់ស្ពឺ​ ខេត្តក្រចេះ​ ខេត្តបាត់ដំបង​ ខេត្តកំពត​ ខេត្ត​កំពង់ឆ្នាំង​ ខេត្តពោធិ៍សាត់​ ខេត្តសៀមរាប​ ខេត្ត​ព្រះសីហនុ​ ខេត្ត​ស្ទឹងត្រែង​ ខេត្តរតនគិរី​ ខេត្តកោះកុង​ និង​ខេត្តស្វាយរៀង​ ៤ ៦៤៤,២៣ហិ​កតា​ ជូន​គ្រួសារ​អតីត​យុទ្ធជន​ចំនួន៣​ ៥០៤គ្រួសារ​ សាងសង់​ផ្ទះ​ជូន​បាន​ចំនួន​ ១ ៦៨០ខ្នង​ ក្នុង​នោះ​ផ្ទះ​សង់​អំពី​ឈើ​ផុត​ពី​ដី​ប្រក់​ស័ង្កសី​ចំនួន៨៥០ខ្នង​ និង​សាងសង់​ផ្ទះថ្ម​ពី​ឥដ្ឋ​ផ្ទាល់​ដី​ប្រក់​ស័ង្កសី​ចំនួន៨៣០ខ្នង​ ជាមួយនឹង​ការ​គាំទ្រ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ រួមមាន​សាលារៀន​ ផ្លូវ​ អណ្តូង​ទឹក​ និង​ស្រះទឹក​។

២/. សម្បទាន​ដី​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ស៊ីវិល​ទូទៅ​ ៖ សម្រេច​ផ្តល់​ដី​ជូន​តាមរយៈ​ថវិកា​ពិសេស​របស់​រាជរដ្ឋាភិបាល​ ការ​ធ្វើ​ប្រទានកម្ម​ដី​រដ្ឋ​ និយ័ត​កម្ម​ដី​រដ្ឋ​ និង​សារាចរ​លេខ០៣​ និង​តាម​សំណើ​របស់​ខេត្ត​សម្រេច​ចែក​ដីស​រុ​បទំ​ហំ១១១​ ៦១៦,២៨ហិ​កតា​ សើ្ម​នឹង៥៨​ ១២៩គ្រួសារ​ និង​ប្រទានកម្ម​ដី​តាមរយៈ​ការអនុវត្ត​នយោបាយ​ចាស់​ សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​ទំហំ​ជាង១លាន២សែន​ហិ​កតា​ ស្មើនឹង​ជាង៧១ម៉ឺន​ក្បាលដី​ ដល់​ប្រជាពលរដ្ឋ​ប្រមាណ៤សែន​គ្រួសារ​។

៣/. ការ​អភិវឌ្ឍ​តាម​បណ្តោយ​ព្រំដែន​ ៖ សម្រេច​ផ្តល់​ដីសម្បទាន​សង្គមកិច្ច​ទំហំដី១២​ ៥១៥ហិ​កតា​ ជូន១៤​ ២១៩គ្រួសារ​ និង​សាងសង់​ផ្ទះ​បាន​ចំនួន៥​ ៥៥៦ខ្នង​ ក្នុង​ខេត្តព្រះវិហារ​ ខេត្ត​ឧត្តរមានជ័យ​ ខេត្តស្វាយរៀង​ និង​ខេត្ត​ស្ទឹងត្រែង​។

៤/. គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន២​ (LASED​ II​) ៖ បាន​ផ្តល់​ដី​ សរុប​ទំហំ១៦​ ១១៤ហិ​កតា​ លើ​មុខសញ្ញា​ទទួល​ដី​សរុប៥​ ០១០គ្រួសារ​ បាន​ផ្តល់​សម្ភារៈ​សម្រាប់​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ៥​ ០១០គ្រួសារ​ និង​បាន​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ៥ ៤៨១បណ្ណ​ ក្នុង​នោះ​ដី​ឯកជន​ចំនួន៥​ ០៤០បណ្ណ​ ស្មើនឹង៣​ ០០៦គ្រួសារ​ និង​ដី​សាធារណៈ​ចំនួន៤៤១បណ្ណ​។

ជា​រួម​គិត​ពី​ពេល​ចាប់ផ្តើម​រហូតដល់​ខែវិច្ឆិកា​ ឆ្នាំ២០១៩​ កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​គ្រប់​ប្រភេទ​ សម្រេច​ផ្តល់​ដីស​រុ​បទំ​ហំ​ ១៤៤​ ៨៨៩,៥១​ ហិ​កតា​ ជូន​ប្រជាពលរដ្ឋ​សរុប៨០​ ៨៦២គ្រួសារ​ និង​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ៧ ២៣៦​ ខ្នង​ និង​សម្រេច​ផ្តល់​ដីស​រុ​បទំ​ហំ​ជាង១លាន២សែន​ហិ​កតា​ ស្មើនឹង​ជាង​ ៧១ម៉ឺន​ក្បាលដី​ ជូន​គ្រួសារ​ទទួល​ដី​ប្រមាណ​៤សែន​គ្រួសារ​ តាមរយៈ​ការអនុវត្ត​នយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​៕

ប្រភព៖ អចលនទ្រព្យអាស៊ី(ប្រូផរធី អេរៀរ​អេស៊ែរ)

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *