We TV Cambodia

ក្នុងស្ថានភាពបែបនេះ តើគួរទុកលុយនៅទំនេរ ឬត្រូវវិនិយោគលើអចលនទ្រព្យ

ក្នុងស្ថានភាពបែបនេះ តើគួរទុកលុយនៅទំនេរ ឬត្រូវវិនិយោគលើអចលនទ្រព្យ
រូបភាពឯកសារ

ក្នុងស្ថានភាពកម្ពុជា​កំពុងតែមានវិបត្ដិ ផ្នែកសេដ្ឋកិច្ចដោយការរីករាតត្បាតមេរោគកូវីដ១៩ ក៏បានធ្វើឲ្យវិស័យអចលនទ្រព្យ មានការធ្លាក់ចុះផងដែរ ហើយវាក៏ជាក្លាយជាសញ្ញាមួយបង្ហាញ ថាតើ អ្នកដែលមាន ថវិការ ហើយមានគម្រោងចង់វិនិយោគ អចលនាទ្រព្យ គួរគិតពិចារណា ចាយលុយខណៈពេលនេះដែរឬទេ បើទីផ្សារត្រូវធ្លាក់ចុះហើយនោះ?

លោក ញ៉ែម សុទ្ធា អគ្គនាយកក្រុមហ៊ុន ALEXTORIAជាអ្នកមានបទពិសោធន៍ខាងអភិវឌ្ឍន៍អចលនទ្រព្យបានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ខណៈពេលនេះ វាអាចជាឱកាសចំពោះអ្នកដែលមានលុយច្រើន ដែលមានបំណងចង់ទិញ អចលនៈទ្រព្យដែលមានតម្លៃទាប ដោយដឹងថា វានឹងអាចចម្រាញ់​អត្ថប្រយោជន៍​ត្រលប់មកវិញ នៅពេលវិបត្ដិនេះនឹងត្រូវបញ្ចប់។ អ្នកចរាចរចរលុយ លើវិស័យអចលនទ្រព្យ គឺភាគច្រើននឹងសង្ឃឹមថាអាច ផលិតផលចំណេញនៅថ្ងៃអនាគត។ ដូច្នេះអ្នកចង់វិនិយោគ អាចធ្វើការតាមដាន នូវតម្លៃទីផ្សារអចលនទ្រព្យ ក្នុងកំលុងពេលបីខែ កន្លងមកនេះ មានន័យថា បើកាលពីខែ កមរា តម្លៃទីផ្សារអចលនទ្រព្យ មួយកន្លែងលក់ក្នុងតម្លៃ ១ម៉ឺនដុល្លារ លុះមកដល់ខែមីនានេះ លក់នៅត្រឹមតែ៥ពាន់ដុល្លារ ឬអាចតថ្លៃនៅក្រោមនេះបន្ដិចទៀត នោះនឹងអាចមើលឃើញផលចំណេញ នៅពេលខាងមុខហើយ។

លោក ឃាង ពុទ្ធី ប្រធានសមាគមអចលនៈទ្រព្យកម្ពុជា បានបង្ហាញពីជំនឿជឿជាក់ថា ទីផ្សារអចលនៈទ្រព្យ នឹងវិលត្រឡប់កើនឡើងវិញយឺត ៗ នៅពេលដែលជំងឺរាតត្បាតបានចប់។ លោកបានបន្ថែមទៀតថា ខណៈពេលនេះ វាក៏ពិបាកក្នុងការវិនិយោគ ដោយសារតែការផ្តល់ដំបូន្មានអំពីរស់នៅក្នុង គម្លាតសង្គម និង ការស្នាក់នៅផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ ។

ដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *