We TV Cambodia

ការចិញ្ចឹមរុយនៅកម្ពុជា ជួយបម្រើដល់វិស័យកសិកម្ម និងបរិស្ថាន

ការចិញ្ចឹមរុយនៅកម្ពុជា ជួយបម្រើដល់វិស័យកសិកម្ម និងបរិស្ថាន

រុយត្រូវបានប្រជាជនភាគច្រើនគិតថាជា សត្វដែលរំខាន និងជាភ្នាក់ងារចម្លងមេរោគ​ដល់មនុស្ស ប៉ុន្ដែសម្រាប់ លោក សៅ សែនសំណាង ម្ចាស់កសិដ្ឋានចិញ្ចឹមរុយ BSF នៅរាជធានីភ្នំពេញបាននិយាយថា សត្វរុយ គឺជាសត្វចិញ្ចឹមដើម្បីបម្រើឱ្យវិស័យកសិកម្ម និងបរិស្ថាននៅកម្ពុជា។

លោក សៅ សែនសំណាង បានលើកឡើងថា មានចំនួន២៦០០ប្រភេទនៃ រុយដែលមានអត្ថប្រយោជន៍​ ហើយមានតែចំនួន៣៥០ប្រភេទប៉ុណ្ណោះ ចំពោះរុយដែលលោកចិញ្ចឹមនេះមានឈ្មោះថា Black Sodier Flyជា ប្រភេទសត្វរុយមានសារធាតុចិញ្ចឹមប្រូតេអ៊ីនជាង៤០ភាគរយខុសពីសត្វរុយធម្មតាដែលភ្នាក់ងារចម្លងមេរោគរោមអាហារ កាកសំណល់កខ្វក់ និង លាមកជាដើម ។

លោកបន្តថា សត្វរុយនេះ ត្រូវបានចិញ្ចឹមសម្រាប់យកទៅធ្វើជាចំណីរបស់មាន់ ទា ត្រី កង្កែបសត្វផ្សេងៗទៀត ព្រោះសត្វរុយប្រភេទនេះ មានសារធាតុប្រូតេអ៊ីនខ្ពស់ពេលយកទៅឱ្យសត្វវាស៊ីឆាប់ធំធាត់លឿន និងទទួលបានផលច្រើន។ ឯបន្លែផ្លែឈើរលួយហ្នឹង វាបំលែងសារធាតុទាំងអស់ទៅជាអាហារ ហើយទៅជាជីកំប៉ុសទៀត ពេល​យើងចិញ្ចឹម គឺយើងមានរបៀបនៃការគ្រប់គ្រង។ អ៊ីចឹងរុយហ្នឹង វាមានតម្លៃ យើងមិនអាចឱ្យវាហើរពាសវាលពាសកាលបានទេ ចំពោះការហើរក៏ទៅណាអត់រួចដែរ ព្រោះទីកន្លែងរបស់យើងមានសត្វចាប ត្រចៀកកាំ មិនអាចទៅដល់ផ្ទះបងប្អូនទេ»។

ចំណែកលោក ប៊ុន ចាន់ វីរៈ កសិកររស់នៅភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបានប្រាប់ដឹងដែរថា ការចិញ្ចឹមរុយនេះ គឺ មិនមែនជា រឿងប្លែក​នោះទេ ព្រោះនៅប្រទេសធំៗ រីកចម្រើន ខាងកសិកម្ម ក៏គេបានយល់ពីអត្ថប្រយោជន៍ នៃសត្វរុយនេះ គឺគេ ចិញ្ចឹមវា ជាលក្ខណៈធម្មតាទៅហើយ ។

លោកបញ្ជាក់ថា ពូជរុយដែលលោកយកមកចិញ្ចឹមនេះ គឺមិនបានយកមកពីណានោះទេ ដោយលោកមានវិធីសាស្រ្តក្នុងការទាក់ទាញវាឱ្យមកពងកូនតាមរយៈការដាក់ចំណីក្នុងកន្លែងមួយមានរៀបចំជាធុងដាក់កាកសំណល់ផ្ទះបាយ និងផ្លែឈើស្អុយរលួយឱ្យវាស៊ីជាដើម។ បន្ទាប់មកវានឹងពងនៅលើកាកសំណល់ទាំងអស់នោះហើយ​យកពងនោះទៅដាក់កន្លែងណាមួយ។ បន្ទាប់ពីបីថ្ងៃក្រោយមកវានឹងញាស់ជាដង្កូវអាចឱ្យសត្វមាន់ទា ត្រី និងសត្វផ្សេងៗស៊ី។បន្ថែមពីនេះទៀតនៅពេលយើងទុកបាន១៥ថ្ងៃបន្ទាប់មកទៀតដង្កូវនោះនឹងក្លាយជារុយ។ បានអាយុ៣ថ្ងៃវានឹងពងបន្តទៀត។

សូមបញ្ជាក់ថា ពងសត្វរុយ Black Sodier Fly មួយខាំតម្លៃ១០០ដុល្លារហើយអត្រាញាស់ក្លាយជាសត្វរ៉ុយអាចបានពី១០០ទៅ២០០គីឡូក្រាម ចំពោះពូជដង្កូវកើតចេញពីរុយវិញក្នុងមួយគីឡូក្រាមតម្លៃ១០ដុល្លារ។

ដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *