We TV Cambodia

បច្ចេកទេសចិញ្ចឹមបង្កង ៥ចំណុច ដែលអ្នកចិញ្ចឹមថ្មីថ្មោងគួរយល់ដឹង

បច្ចេកទេសចិញ្ចឹមបង្កង ៥ចំណុច ដែលអ្នកចិញ្ចឹមថ្មីថ្មោងគួរយល់ដឹង

បច្ចុប្បន្នការចិញ្ចឹមបង្កងក្នុងស្រះកំពុងក្លាយជារបរដ៏ពេញនិយមមួយសម្រាប់កសិកម្មនៅកម្ពុជា ដែលបានប្រែក្លាយខ្លួនពីកសិករ ដាំដុះ និងការចិញ្ចឹមធម្មតា មកជាការធ្វើកសិកម្មតាមបែបទំនើបដូចជាការចិញ្ចឹមបង្កងវិញ។

ចំពោះអ្នកចិញ្ចឹមបង្កងថ្មីថ្មោង ដែលមិនទាន់មានបទពិសោធន៍ និងមិនបានដឹងពីបច្ចេកទេសក្នុងការចិញ្ចឹមឲ្យបានល្អ ថ្ងៃនេះ WE TV Cambodia នឹងប្រាប់ពីបច្ចេកទេស ៥ចំណុច ដើម្បីចិញ្ចឹមបង្កងឲ្យបានល្អបំផុត៖

១, ការរៀបចំស្រះសម្រាប់ចិញ្ចឹម៖ ការរៀបចំស្រះ យើងគិតទៅលើចំណុចធំៗមួយចំនួនរួមមាន ទីតាំង, លក្ខណៈស្រះ, គុណភាពទឹក, សម្ភារៈប្រើប្រាស់, និងការរៀបចំស្រះ ដោយត្រូវជីកស្រះនៅទីតាំងត្រឹមត្រូវ មានផ្ទៃក្រឡាធំល្មម ទឹកមានគុណភាពល្អ មានសម្ភារៈប្រើប្រាស់ល្អ និងការរៀបចំស្រះឲ្យបានស្អាតជាដើម។

២, ការជ្រើសរើសពូជ និងរបៀបលែង៖ អ្នកត្រូវជ្រើសរើសពូជបង្កងដែលមានគុណភាព និងទិញកូនបង្កងពូជពីកសិដ្ឋានណា ដែលមានទំនុកចិត្ត និងមានលិខិតបញ្ជាក់ពីគុណភាព។ ចំណែក ការលែងកូនបង្កង យើងត្រូវពិនិត្យមើលគុណភាបទឹកជាមុនសិន ហើយក៏ត្រូវគិតពីដង់ស៊ីតេ សម្រាប់ការចិញ្ចឹមផងដែរ។

៣, ចំណី និងរបៀបផ្ដល់ចំណី៖ ត្រូវផ្ដល់ចំណីគ្រប់ល្មម ចៀសវាងផ្ដល់ចំណីលើស ព្រោះចំណីដែលសល់ច្រើនក្នុងស្រះ អាចបំលែងជាធាតុពុលបង្ករឲ្យកើតមានរុក្ខជាតិប្លង់តុងច្រើន ធ្វើឲ្យបង្កងពិបាកសក និងលូតលាស់មិនល្អ។ ដូច្នេះ ការផ្ដល់ចំណីខ្វះបន្តិច ប្រសើរជាងការផ្ដល់ចំណីលើស។

៤, ការគ្រប់គ្រងគុណភាពទឹកស្រះ៖ បង្កងលូតលាស់ និងធំធាត់អាស្រ័យទៅលើការសករបស់វា ហើយដើម្បីឲ្យបង្កងសកបានងាយ តើងចាំបាច់ត្រូវគ្រប់គ្រងគុណភាពទឹកស្រះឲ្យបានល្អ។ ដូច្នេះ ដើម្បីគ្រប់គ្រងគុណភាពទឹកឲ្យបានល្អយើងត្រូវ ផ្លាស់ប្ដូរទឹក, កម្រិត PH និងកម្រិតខ្យល់អុកស៊ីសែនក្នុងទឹកជាដើម។

៥, ការប្រមូលផលបង្កង៖ ក្រោយការចិញ្ចឹមរយៈពេល ៤ ទៅ ៥ខែ បង្កងមានទម្ងន់មធ្យមពី ៣០ ទៅ ៥០ក្រាមក្នុង ១ក្បាល ពេលនោះយើងអាចប្រមូលផលបានហើយ។ ការប្រមូលផលមានពីរគឺ ការប្រមូលផលរំលោះ និងការប្រមូលផលទាំងស្រុង។

ចុចទីនេះ ដើម្បីទាញយកឯកសារលម្អិតពីការចិញ្ចឹមបង្កងក្នុងស្រះរបស់នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *