We TV Cambodia

Yang SooBin ធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង ក្រោយការបាត់មុខមួយរយះ

Yang SooBin ធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង ក្រោយការបាត់មុខមួយរយះ

ក្នុងបណ្ដាញសង្គម អ្នកចូលចិត្ដ មើលវីដេអូ បែបការញុំាំ អាហារប្លែកៗ ឆ្ងាញ់ៗ ប្រាកដជាបាន ជួបប្រទះ និង ធ្លាប់បានស្គាល់ នារីមាឌធំម្នាក់ជា ជនជាតិកូរ៉េ ឈ្មោះថាYang SooBin ជាក់ជាមិនខាន។ នៅក្នុងវីដេអូរបស់នារីទម្ងន់ ១៣១គីឡូរូបនេះ ធ្វើឱ្យមានការស៊ែរតៗគ្នាពីសំណាក់អ្នកគាំទ្ររបស់នាងយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ លើបណ្ដាញសង្គម ពីការញុំាអាហារដ៏ទំនងឆ្ងាញ់របស់នាង។

យ៉ាងណាមិញអំឡុងខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ Yang SooBin Youtuber ម្នាក់នេះបានធ្វើឱ្យមហាជនដែលគាំទ្ររូបនាង មានការស្រឡាំងកាំងយ៉ាងខ្លាំង បន្ទាប់ពីការស្រកទម្ងន់របស់នាងរហូតទៅដល់៤៥គីឡូឯណោះ។ តែទោះជាយ៉ាងណានាងក៏បានប្រាប់ពីអាថ៏កំបាំងនៃការសម្រកបានសម្រច គឺនាងចាប់ផ្ដើមតមអាហារ ញុំាតែបន្លែ និងហាត់ប្រាណធ្ងន់ៗជារៀងរាល់ថ្ងៃ។

ក្នុងនោះផងដែរ យើងឃើញថាមានមហាជនអ្នកលេងលើបណ្ដាញសង្គមជាច្រើន មានទាំងអ្នកលេងនៅប្រទេសកម្ពុជាផងដែរនោះ បានចូលបញ្ចេញមតិយោបល់ អបអរសាទរ ការតាំងចិត្តសម្រកគីឡូបានសម្រចរបស់នាង ហើយខ្លះទៀតក៏និយាយបែបលេងសើចថា« បង្ហាញតែការញុំាអាហារឆ្ងាញ់ៗ ឱ្យគេញុំាំធាត់តាម តែលូវមកសម្រកគីឡូស្គមយ៉ាងស្អាត»។

អត្ថបទដោយ៖ ពិសី

Related Articles