We TV Cambodia

រក្សាទុកព្រៃ មិនភ័យក្រ ស្រូបទាញទេសចរណ៍ កើនកិត្តិយសជាតិ

រក្សាទុកព្រៃ មិនភ័យក្រ ស្រូបទាញទេសចរណ៍ កើនកិត្តិយសជាតិ

សមាគម អង្គការសង្គមស៊ីវិល និងសហគមន៏​ចំនួន ១២ស្ថាប័ន បានសហការគ្នាដើម្បីរៀបចំបរិស្ថានពិភពលោក ក្រោមមូលបទ «​ បរិស្ថានជាបញ្ហាសកលដែលគ្រប់គ្នាមានសិទ្ធិ និងករណីយកិច្ចចូលរួមការពារ ថែរក្សាប្រកបដោយបរិយាប័ន្ន»  កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។​

សេចក្តី​ប្រកាស​ព័ត៌មាន​បានឲ្យដឹងថា ​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ក្នុង​ឆ្នាំនេះ​​គោល​បំណង​​សំខាន់​​មួយចំនួន៖​

ទី​១ ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពីសារសំខាន់​បរិស្ថាន​ ធនធាន​ធម្មជាតិ​ និង​​ព្រៃ​ឈើ​​ទៅ​​ដល់​​យុវ​ជន​ និង​ប្រជា​ពល​រដ្ឋ​ទូ​ទៅ​។

ទី​២ ​លើកទឹកចិត្ត បំផុស និង​ផ្ដល់​ឱកាស​ដល់​យុវជន​ដើម្បី​ចាប់​ផ្ដើម​ចូល​​រួម​ដោះ​ស្រាយ​បញ្ហា​បរិស្ថាន​ ទីបី​ជំរុញ​ឱ្យ​មាន​ការ​បើក​ទូ​លាយ​ និង​សហការ​គ្នា​រវាង​សាធារណជន​ និង​ភាគី​ពាក់​ព័ន្ធ​ ដើម្បី​បញ្ឈប់​បទ​ល្មើស​ និង​សកម្មភាព​នា​នា ដែល​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ​ និង​បរិស្ថាន​ និង​ទី​បួនស្នើឱ្យ​ក្រសួង​បរិស្ថាន​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ ជួយ​សម្រួល​ភាព​ងាយ​ស្រួល​ដល់​សាធារណជន​ក្នុង​ការ​ចូល​រួម​ការពារ​បរិស្ថាន ​និង​ធនធាន​ធម្មជាតិ​តាម​ច្បាប់​ដែល​បាន​កំណត់​។

ក្នុងសេចក្ដីថ្លែងការណ៍បញ្ជាក់ថា​​​​ « បរិស្ថានជាបញ្ហាសកល ដែលគ្រប់គ្នាមានសិទ្ធិ និងករណីកិច្ចចូលរួមការពារនិងថែរក្សាប្រកបដោយបរិយាបន្ន័»។

ក្រុម​សមាគមន៍សង្គម​ស៊ីវិល​ទាំង​១២ ​​បាន​បន្ថែម​ថា ​ការប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំ២០២១​ ដើម្បីជម្រុញនិងបើកទូលាយឱ្យមានកិច្ចសហការរវាងសាធារណជន យុវជន និងអ្នកមានកាតព្វកិច្ចការរួមគ្នា ដើម្បីទប់ស្តាត់និងបញ្ឈប់គ្រប់បទល្មើសកាប់បំផ្លាញព្រៃឈើ និងសកម្មភាពទាំងឡាយណាដែលបង្កផលប៉ះពាល់ចំពោះបរិស្ថានដូចជា ការទន្ទ្រានយកដីព្រៃ ការបំផ្លាញនិងបង្កផលប៉ះពាល់ដល់ប្រពៃណីរបស់សហគមន៍ជនជាតិដើមភាគតិច ការដឹកជញ្ជូនឈើនៅក្នុងតំបន់ការពារធម្មជាតិ និងការដកហូតអនុផលព្រៃឈើរបស់សហគមន៍មូលដ្ឋានជាដើម។

គូសបញ្ជាក់ថា ប្រទេសកម្ពុជា ផ្ដើម​ឲ្យមានការប្រារព្ធ​ទិវា​បរិស្ថាន​ពិភព​លោក​នេះ​​តាំង​ពីឆ្នាំ​២០១២​៕​

Page: World Environment Day Festival – Cambodia
Page: World Environment Day Festival – Cambodia
Page: World Environment Day Festival – Cambodia

ចុចអានបន្ត៖ រីករាយទិវានៃការជិះកង់ពិភពលោក

លោក មឿន ញាណ “ ខ្ញុំមានជីវិតដោយសារការលេបថ្នាំ ”

អត្ថបទ៖ ង៉ាន់ សុគុន​

Related Articles