We TV Cambodia

រីករាយទិវានៃការជិះកង់ពិភពលោក

រីករាយទិវានៃការជិះកង់ពិភពលោក

ថ្ងៃនេះ គឺជាទិវានៃការជិះកង់ពិភពលោក ដើម្បីដាស់តឿនយើងឲ្យយល់ដឹងពីអត្ថប្រយោជន៍នៃការជិះកង់។ អង្គការសុខភាពពិភពលោក(WHO) បានបង្ហាញថា ការជិះកង់ជាមធ្យោបាយធ្វើដំណើរដែលល្អសម្រាប់បរិស្ថាន ព្រមទាំងជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ជំងឺមហារីកមួយចំនួន ជំងឺទឹកនោមផ្អែម ដែលអាចប៉ះពាល់ដល់អាយុជីវិត។ ជាពិសេសសម្រាប់មនុស្សពេញវ័យ អាយុចាប់ពី ១៨-៦៤ ឆ្នាំ គួរបញ្ចេញសកម្មភាពរាងកាយយ៉ាងហោចណាស់ ១៥០ នាទី/សប្តាហ៍។​ ការជិះកង់មិនត្រឹមតែទទួលបានសុខភាពល្អ វាក៏ជួយកាត់បន្ថយការបញ្ចេញឧស្ម័នទៅបរិយាកាស និងជួយបង្កើនឲ្យមានបរិស្ថានស្អាត។​

រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ United Nations

អត្ថបទ៖ ង៉ាន់ សុគុន

Related Articles