We TV Cambodia

គ្មាននរណាស័ក្តិសមថែរក្សា និងចិញ្ចឹមសត្វឃ្មុំនៅប្រទេសកម្ពុជាជាងពួកគាត់នោះទេ

គ្មាននរណាស័ក្តិសមថែរក្សា និងចិញ្ចឹមសត្វឃ្មុំនៅប្រទេសកម្ពុជាជាងពួកគាត់នោះទេ

កន្លងមក យើងបានដឹងពីសត្វឃ្មុំច្រើនគួរសមមកហើយ។ ប្រសិនបើអ្នកមិនទាន់បានចូលអានទេ​ អានចូលអានបន្ថែមទៀតនៅទីនេះ ​[1]

សត្វឃ្មុំក៏ដូចជាទឹកឃ្មុំ ផ្តល់អត្ថប្រយោជន៍ច្រើនក្រៃលែងសម្រាប់សម្រស់ ក៏ដូចជាសុខភាពរាងកាយយើង។ ដើម្បីចង់ដឹងថា ឃ្មុំតូចល្អិតយើងមានគុណសម្បត្តិអ្វីខ្លះ ចុចអានទីនេះ [2]

ថ្មីៗនេះ អង្គការយូណេស្កូបានចេញផ្សាយ ការវាយតម្លៃបឋម អំពីប្រព័ន្ធបរិស្ថាន នៃការចិញ្ចឹមឃ្មុំនៅឋបនីយជីវមណ្ឌលបឹងទន្លេសាប។ នេះបើតាមគេហទំព័រផ្លូវការរបស់ United Nation in Cambodia

ថ្លែងក្នុងសេចក្ដីដើម លោកស្រី Angelina Jolie ដែលជាអ្នកផ្តួចផ្តើមនៃកម្មវិធី ​ «ស្រ្តីដើម្បីឃ្មុំ» បានរៀបរាប់ថា ៉ខ្ញុំសប្បាយចិត្តដែលបានធ្វើការជាមួយមូលនិធិ Guerlain UNESCO និង Maddox នៅប្រទេសកម្ពុជា ក្នុងការជួយស្ត្រីឱ្យកាន់តែច្រើនអាចទទួលបានការបណ្តុះបណ្តាលដើម្បីក្លាយជាអ្នកចិញ្ចឹមឃ្មុំ។ បើធៀបនឹងមនុស្សដែលខ្ញុំធ្លាប់ជួប និងស្គាល់ ស្ត្រីខ្មែរ មានពេញដោយគុណធម៌ និងគំនិតសហគ្រិនភាព ដែលនេះជាធនធានដ៏សំខាន់។ គ្មាននរណាស័ក្តិសមថែរក្សា និងចិញ្ចឹមសត្វឃ្មុំនៅប្រទេសកម្ពុជាជាងពួកគាត់នោះទេ។ ខ្ញុំត្រេកអរដែលស្ត្រីមកពីតំបន់បឹងទន្លេសាប និងស្រុកសំឡូត ខេត្តបាត់ដំបងនឹងចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ​​ ៉។

ចុចអានបន្ត៖ ដំណើរនិងរឿងរ៉ាងដ៏អស្ចារ្យរបស់ឃ្មុំ

រឿងទាំងនេះនឹងកើតឡើងចំពោះរាងកាយអ្នក ពេលអ្នកបរិភោគទឹកឃ្មុំរាល់ថ្ងៃ

អត្ថបទ៖ ង៉ាន់ សុគុន​

Related Articles