ទឹកឃ្មុំនិងផ្លែចេក ជាប្រភេទអាហារកំពុងពេញនិយមណាស់នាពេលបច្ចុប្បន្ននេះនៅជុំវិញពិភពលោក។ វិធីរបស់ឱសថបុរាណចិន គេបានយកទឹកឃ្មុំទៅប្រើប្រាស់ជាង២០០០ឆ្នាំមកហើយ ដើម្បីព្យាបាលជំងឺផ្សេងៗជាច្រើន ដូចជាអាលហ្សី ឈឺសន្លាក់ និងបញ្ហាក្រពះ។ ជាងនេះទៅទៀត វាក៏ត្រូវបានយកមកប្រើប្រាស់ដោយជនជាតិអេជីព្វ ដើម្បីប្រើជំនួសអាហារ និងព្យាបាលស្នាមរបួសក្រោយពីវះកាត់។ ប្រភពនៃផ្លែចេកមាននៅប៉ែកអាស៊ី និងជាប្រភេទអាហារសុខភាព។
ប្រភេទអាហារពណ៌លឿងដែលយើងពេញនិយមសព្វថ្ងៃដែលបានរកឃើញក្នុងឆ្នាំ១៨៣៦ នៅប្រទេស Jamaica ។ ចឹងហើយគ្រាន់តែញ៊ាំចេកជាមួយទឹកឃ្មុំត្រឹមរយៈពេល៧ ថ្ងៃ នោះអ្នកប្រព័ន្ធភាពស៊ាំរាងកាយអ្នកនឹងរឹងមាំ។
ទឹកឃ្មុំឆៅមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងពូកែ ក្នុងការជួយជំរុញតួនាទីរាងកាយមានដំណើរកាល្អ នៅពេលអ្នកញ៉ាំវាទៀងទាត់។
ធាតុផ្សំដ៏ស្មុគស្មាញរបស់អាបូនអ៉ីដ្រាតដែលមានក្នុងផ្លែចេក ជួយធ្វើឲ្យរាងកាយអ្នកមានកម្លាំងពេញមួយថ្ងៃ។ បង្គុំទ្រីប៉ូតូផានដែលបានរកឃើញក្នុងផ្លែចេក ជួយឲ្យអ្នកមានអារម្មណ៌ស្ងប់ អារម្មណ៌ល្អ និងចងចាំបានល្អ។ ចឹងហើយការលាយបញ្ចូលគ្នារវាងទឹកឃ្មុំនឹងផ្លែចេក ជួយឲ្យអ្នកមានការផ្ដោតទៅលើការងារប្រចាំថ្ងៃបានយ៉ាងមានប្រសិទ្ធិភាព ។
មួយវិញទៀត ប្រសិនបើអ្នកមានបញ្ហាក្រពះ ដូចជាដំបៅក្រពះ រលាកពោះវៀនធំ ជំងឺceliac ឬរលាកក្រពះ អ្នកអាចញ៊ាំទឹកឃ្មុំមួយស្លាបព្រាពេលព្រឹក ដើម្បីជួយសម្រួលនិងព្យាបាលបញ្ហាទាំងនេះ។ ទឹកឃ្មុំឆៅក៏ជួយកម្ចាត់កំណកក្នុងសរសែរឈាម។ ផ្លែចេកមានផ្ទុកជាតិរ៉ែ កាល់ស្យូម ដែលមានសារៈប្រយោជន៍ណាស់ចំពោះសុខភាពបេះដូង។ ផ្លែចេកជួយកាត់បន្ថយការគាំងបេះដូង និងគ្រប់គ្រងសម្ពាធឈាម ។
ទឹកឃ្មុំឆៅ ជួយការពារនៃការកើតជំងឺមហារីក។ សារធាតុស្ករធម្មជាតិជួយទៅបង្កើនជាតិក្លុយកូសក្នុងសារពាង្គកាយ ចំណែកឯផ្លែចេកក៏ជួយកម្ចាត់សារធាតុអាំងស៊ុយលីនអាក្រក់ក្នុងរាងកាយ។ ហើយកាន់តែល្អខ្លាំងសម្រាប់អ្នកហាត់ប្រាណ ព្រោះវាជួយយើងកុំឲ្យបាក់កម្លាំងក្រោយពេលហាត់ប្រាណ។ វាក៏ជួយកាត់បន្ថយការរមួលក្រពើ។ ការបញ្ចូលគ្នារវាងទឹកឃ្មុំនិងផ្លែចេក ជួយសុខភាពរាងកាយអ្នកបានច្រើនណាស់ ព្រោះវាមានផ្ទុកវីតាមីន B6 ជួយការរំលាយអាហារ សួត សរសៃរប្រសាទ ភ្នែក និងស្បែក។
ចុចអានបន្ត៖ គន្លឹះកុំឲ្យភ័យ ដើម្បីត្រៀមខ្លួនប្រលងថ្នាក់ជាតិ( បាក់ឌុប)
ប្រភព៖ https://youtu.be/Z6pbvGR13wM
អត្ថបទ៖ ង៉ាន់ សុគុន