We TV Cambodia

WHO អំពាវនាវឲ្យបែងចែកវ៉ាក់សាំងដោយសេរី ខណៈប្រទេសអ្នកមាននាំគ្នាទិញ យកតែឯង

WHO អំពាវនាវឲ្យបែងចែកវ៉ាក់សាំងដោយសេរី ខណៈប្រទេសអ្នកមាននាំគ្នាទិញ យកតែឯង

អង្គការសុខភាពពិភពលោកបានធ្វើការអំពាវនាវដល់បណ្ដាប្រទេសទាំងអស់នៅលើពិភពលោក បែងចែកវ៉ាក់ សាំងប្រឆាំងកូវីដ១៩ ឲ្យបានស្មើគ្នាប្រកបដោយសមភាព។ នេះបើយោងតាមការប្រកាសរបស់ WHO កាលពីពេលថ្មីៗនេះ។

ប្រធានអង្គការសុខភាបពិភពលោក (ប្រភព៖ internet)

ជាមួយគ្នានេះ អង្គការសុខភាពពិភពលោកបានព្រមានថា ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ នៅទូទាំងពិភពលោកអាចនឹងកើនឡើងដល់ ២លាននាក់ បើសិនជាមិនមានការបែងចែកវ៉ាក់សាំង ដែលនឹងរកឃើញនាពេលខាងមុខឲ្យបនស្មើភាពទេនោះ។

ទោះជាយ៉ាងណាក៏ដោយ បណ្ដាប្រទេសមួយចំនួនដូចជាអាមេរិក និងប្រទេសក្នុងតំបន់អឺរ៉ុបខ្លះបានចុះកិច្ចសន្យារួចរាល់ទៅហើយជាមួយមន្ទីរពិសោធន៍ និងក្រុមហ៊ុនផលិតថ្នាំ នានា ក្នុងការទិញយកវ៉ាក់សាំងដែលពួកគេរំពឹងថានឹងអាចរកឃើញនាពេលខាងមុខនេះ។

វ៉ាក់សាំងកូវីដ១៩ (រូបតំណាង)

សូមបញ្ជាក់ថា បើអង្គការសុខភាពពិភពលោកមិនអាចគ្រប់គ្រងការបែងចែកវ៉ាក់សាំងកូវីដ១៩ បានទេ នោះបណ្ដាប្រទេសជាច្រើននឹងមិនអាចទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩ ទេ ដែលវាអាចនឹងបណ្ដាលឲ្យអ្នកស្លាប់កើនដល់ ២លាននាក់ ហើយផាគច្រើនជាអ្នកស្ថិតក្នុងបណ្ដាប្រទេសក្រីក្រ។

អត្ថបទដោយ៖ Nevin

Related Articles