We TV Cambodia

WHO វ៉ាក់សាំង សម្រាប់មេរោគ កូរ៉ូណា (COVID-19) អាចនឹងសម្រេចបាននៅរយៈពេល ១៨ខែ (Video Inside)

WHO វ៉ាក់សាំង សម្រាប់មេរោគ កូរ៉ូណា (COVID-19) អាចនឹងសម្រេចបាននៅរយៈពេល ១៨ខែ (Video Inside)

គិតត្រឹមតែនាទីនេះ មេរោគ កូរ៉ូណា(Covid-19)បានសម្លាប់ជីវិតមនុស្ស ដល់ទៅ ១១១៥នាក់ នឹងចំនួនអ្នកជម្ងឺកើនឡើងដល់​ទៅ ៤៥១៧១ករណីទៅហើយ។ ក្នុងនោះប្រជាជនចិន មានចំនួនច្រើន ជាងគេបង្អស់ ខណៈដែលជប៉ុន ក្លាយជាប្រទេសលំដាប់ទី២​ដែលមានអ្នកឆ្លងជម្ងឺនេះដល់ទៅ ២០៣ ករណី បន្ទាប់ពីចិន។

អង្គការ WHO បានរៀបចំសន្និសិតការសែតបង្ហាញពីបច្ចុប្បន្នភាពនៃ ការរាតត្បាតជម្ងឺដ៏កាចសារហាវនេះ ដោយលោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) ប្រធានអង្គការ សុខភាពពិភពលោក បានកែប្រែបន្ថែមនូវឈ្មោះថ្មី នៃមេរោគនោះពី កូរ៉ូណា​ទៅជា Covid-19 ដែលឈ្មោះនេះ គឺជាឈ្មោះស្ដង់ដា​ ដែលមិនសំដៅលើ មនុស្ស សត្វ ទីតាំង ឬវប្បធម៌ ល ។ ក្នុងឱកាសនោះដែរ លោក បានបញ្ជាក់ពី​គោលការ​ណ៍សំខាន់ៗ ក៏ដូចជា​ក្ដីបារម្មណ៍ ចំពោះការរាតត្បាតនៃជម្ងឺនេះផងដែរ។ ហើយលោក ក៏បានបញ្ជាក់ដែរថា​វ៉ាក់សាំងសម្រាប់ជម្ងឺមួយនេះ អាចនឹងសម្រេចលទ្ធផលបាន ប្រហែលជា ១៨ខែ​ទៀត។​ តែចំនុចដែលចង់ សង្កត់ធ្ងន់នោះគឺ គ្រប់បណ្ដាប្រទេស​មិនមត្រឹមតែ ចិន នោះទេ លើពិភពលោក ត្រូវតែ​មានវិធានការទប់ស្កាត់​ ឲ្យបានរឹងមាំ ខណៈដែល​អ្នកអាចនឹងសម្រាក តែមេរោគមួយនេះ គឺមិនសម្រាកនោះទេ។ ខាងក្រោមគឺជាវីដេអូសម្រង់សម្ដីយ៉ាងខ្លីរបស់ លោក Ghebreyesus អំពីវ៉ាក់សាំង​ មេរោគកូរ៉ូណា៖

អត្ថបទដោយ៖ Stince

Related Articles