កូរ៉ូណា៖ បច្ចុប្បន្ន មេរោគ កូរ៉ូណា កំពុងតែបន្ដសម្លាប់ប្រជាជនចិនជាប្រចាំថ្ងៃក្នុងទីក្រុង វ៉ូហាន ដែលទិន្ន័យបង្ហាញចុងក្រោយ អ្នកស្លាប់ឈានទៅដល់ ៩១០នាក់ និងអ្នកជម្ងឺ កើនឡើងដល់ទៅ ជាង៤ម៉ឺន ៦រយនាក់។ ដោយអត្រានៃការឆ្លង នៅតែបន្ដកើនឡើង លោក លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) ប្រធានអង្គការ សុខភាពពិភពលោក បានសម្ដែងនូវការ ព្រួយបារម្ភ ជាថ្មីបន្ដទៀត ចំពោះការឆ្លងទៅកាន់មនុស្សដែលមិនធ្លាប់មានប្រវត្ដិ ធ្វើដំណើរមកប្រទេសចិន ដែលជាការឆ្លងក្នុងតំបន់ ផ្អែកលើអត្រាបង្ហាញបច្ចុប្បន្នមានចំនួនតិច។
លោក Ghebreyesus បានបង្ហោះសារក្នុងបណ្ដាញសង្គមទំនាក់ទំនង Twitter ថា លោក មានការព្រួយបារម្ភ អំពីការឆ្លងមេរោគមេរោគ កូរ៉ូណា ទៅកាន់មនុស្សដែលមិនធ្លាប់មានប្រវត្ដិ ធ្វើដំណើរទៅកាន់ប្រទេសចិន។ ករណីនៃការរកឃើញនូវចំនួនមួយដែលតូច គឺអាចជាសញ្ញាមួយបង្ហាញពីការឆ្លងជាលក្ខណៈទ្រង់ទ្រាយធំ នៅតាមប្រទេសដទៃជាច្រើនទៀត។ សរុបសេចក្ដីមក ការកំពុងតែមើលឃើញរបស់យើងនៅពេលនេះ គឺគ្រាន់តែជាចំនុចតូចមួយប៉ុណ្ណោះ។
គូបញ្ជាក់ផងដែរថា ការលើកឡើងរបស់លោក Ghebreyesus នៅពេលនេះ គឺចង់បង្ហាញពីទឹកចិត្ដ ឲ្យមានការប្រុងប្រយ័ត្ន ខ្ពស់នៅតាមប្រទេសនីមួយៗជុំវិញពិភពលោក ជាពិសេសបណ្ដាប្រទេសដែលមាន ប្រព័ន្ធ វិស័យសុខាភិបាល ទន់ខ្សោយ និង សំភារៈការពារ ព្យាបាល នៅមានកម្រិត។
អត្ថបទដោយ៖ អឿ អ៊ុយ
ប្រភព៖ ក្រៅស្រុក
