We TV Cambodia

WHO កំពុងចរចាទិញវ៉ាក់សាំងរបស់ក្រុមហ៊ុន២ ខណៈដែលខ្លួនមិនទាន់ប្រកាសពីវ៉ាក់សាំងប្រើប្រាស់ផ្លូវការនៅឡើយ

WHO កំពុងចរចាទិញវ៉ាក់សាំងរបស់ក្រុមហ៊ុន២ ខណៈដែលខ្លួនមិនទាន់ប្រកាសពីវ៉ាក់សាំងប្រើប្រាស់ផ្លូវការនៅឡើយ

យោងតាមការចុះផ្សាយដោយសារព័ត៌មានបរទេសជាច្រើនបានឲ្យដឹងថា អង្គការសុខភាពពិភពលោកកំពុងចរចាទិញវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិ២ ដើម្បីចែកចាយទៅកាន់ប្រទេសក្រីក្រក្នុងតម្លៃសមរម្យ ស្របពេលដែលខ្លួនមិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេថា វ៉ាក់សាំងណាដែលនឹងត្រូវប្រើប្រាស់ជាផ្លូវការ។

វ៉ាក់សាំងដែល WHO កំពុងចរចាទិញនោះគឺរបស់ក្រុមហ៊ុនអាមេរិក Pfizer និង​ Moderna ដែលក្រុមហ៊ុនទាំង២ នេះធ្លាប់បានប្រកាសថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធិភាពរហូតដល់ជាង៩០% ឯណោះ ក្នុងការប្រឆាំងនឹងមេរោគកូវីដ១៩។

សូមជម្រាបថា WHO បានប្រកាសថាខ្លួននឹងចែកចាយវ៉ាក់សាំងកូវីដ១៩ ទៅគ្រប់ប្រទេសដោយស្មើភាពបំផុត ហើយចំនួនវ៉ាក់សាំងដែល WHO ត្រូវការគឺមានរហូតដល់ ២ពាន់លានដូសឯណោះ។ មិនតែប៉ុណ្ណោះ ក្រៅពីក្រុមហ៊ុនទាំង២ នេះ WHO ក៏បាន​ត្រៀម​បញ្ជាទិញ​រួចមកហើយ​នូវ​វ៉ាក់សាំង​កូវីដ១៩ រាប់រយលានដូស​ពីក្រុមហ៊ុន AstraZeneca, Novavax និង Sanofi-GSK ផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles