We TV Cambodia

WHO ការរាតត្បាតជម្ងឺ Covid-19 កាន់តែមានហានិភ័យខ្ពស់ ជាលក្ខណៈពិភពលោក

WHO ការរាតត្បាតជម្ងឺ Covid-19 កាន់តែមានហានិភ័យខ្ពស់ ជាលក្ខណៈពិភពលោក

អង្គការសុខភាពពិភពលោក កាលពីថ្ងៃម្សិលមិញបានរៀបចំសន្និសីទការសែត​ ស្ដីពីការវិវឌ្ឈ នៃករណីជម្ងឺឆ្លង Covid-19 នៅទីក្រុង ហ្ស៊ឺណេវ ដោយបញ្ជាក់ពីការវាយតម្លៃថា ការវិវឌ្ឈឆ្លងនៃជម្ងឺ កូរ៉ូណានៅពេលនេះ​ កាន់តែមានភាពខ្លាំងឡើងៗ ជាលក្ខណៈសកល។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានថ្លែងក្នុងសន្និសីតនោះថា ការ រីករាលដាលនៃជម្ងឺនេះគឺកំពុងកើតមាន ហើយក្រុមគ្រូពេទ្យជំនាញខាងជម្ងឺឆ្លង ក៏កំពុងតែបន្ដត្រួតពិនិត្យ យ៉ាង​សកម្ម ជាហេតុដែលអាចជម្រុញឲ្យយើងវាយតម្លៃបានថា ហានិភ័យនៃការកើតមាន ជម្ងឺនេះ​កាន់តែមាន​ការកើនឡើងៗ ជាលក្ខណៈសកល។​

WHO កំពុងតែមានការព្រួយបារម្ភខ្លាំង ពីសញ្ញាបង្ហាញថ្មីៗ ដោយការកើនឡើងករណីឆ្លង កើតមានលើបណ្ដាប្រទេសផ្សេងៗ ដូចជា Denmark, Estonia, Lithuania, Netherlands និង Nigeria ដែលរបាយការណ៍ទទួលបានចុងក្រោយបានបញ្ជាក់ថាទើបតែមានជាករណីលើកទី១ ហើយបណ្ដាប្រទេសទាំងនោះត្រូវបានមានទំនាក់ទំនងជាមួយ ប្រទេស Italy។

បើទោះបី ជាការឆ្លងនៅតែបន្ដកើតមាន ប៉ុន្ដែក៏មិនមានន័យថា គ្មានវិធីសាស្រ្ដទប់ស្កាត់នោះដែរ ដរាបណា ការប្រតិបត្ដិការ នៅតែបន្ដរកឃើញថ្មីៗ ការព្យាបាល ការថែទាំ ការរៀបចំការពាដាក់អ្នកជម្ងឺ ដោយឡែក និង ការតាមដាននៅតែបន្ដអនុវត្ដ។ លោក Michael Ryan ​នាយកប្រតិបត្ដិ​ផ្នែកកម្មវធី សុខភាពបន្ទាន់ WHO បានលើក​ឡើងថា​ ការវាយតម្លៃនេះ វាមិនមានអ្វីខុសប្លែកពីផ្លូវច្បាប់នោះទេ ចំពោះវិធីសាស្ដ្រដែលរដ្ឋត្រូវតែធ្វើសកម្មភាពនោះ ប៉ុន្តែចំនុចដែល សំខាន់វាបានឆ្លុះបញ្ចាំងពីអ្វីដែលចាំបាច់ ហើយកើតឡើងជាលក្ខណៈកម្រិតសកល។ ការវាយតម្លៃ​បែបនេះ មិនមែនជាការបំភ័យ នោះទេ តែវាជាការផ្ដល់ដំណឹង ហើយរដា្ឋភិបាលបណ្ដាប្រទេសដទៃទៀតដែលបានដឹងត្រូវតែ​ចាត់វិធានការទប់ស្កាត់ ឲ្យបានរឹងមាំ។​

អត្ថបទដោយ៖ Stince

ប្រភព៖ ក្រៅស្រុក

Related Articles