បរទេស៖ របាយការណ៍កំណើនអ្នកស្លាប់ និងអ្នកជម្ងឺពេលនេះ នៅប្រទេសចិន ខណៈដែលមេរោគកូរ៉ូណា កំពុងបន្ដការរាតត្បាតយ៉ាងសាហាវ កើនដល់២៥៩នាក់ និងអ្នកជំងឺមានទៅដល់ ១១៧៩១ករណី។ អាជ្ញាធរចិន មិនទាន់ហ៊ានធានាឲ្យបាននូវការទប់ស្កាត់ការរាត្បាតនៃ មេរោគដ៏សាហាវនេះនៅឡើយទេ។
កាលពីម្សិលមិញរបាយការណ៍ទើបតែបង្ហាញថា អ្នកស្លាប់ មានត្រឹមតែ២១៣នាក់ អ្នកជម្ងឺមានត្រឹមតែ ៩៨១៦ករណីនោះទេ ប៉ុន្ដែសម្រាប់របាយការណ៍បង្ហាញថ្ងៃនេះ ទាំងអ្នកស្លាប់ និង អ្នកជម្ងឺកើនឡើងដូចគ្នា។ របាយការណ៍បន្ដទៀតថា អត្រាអ្នកស្លាប់ និងអ្នកជម្ងឺគឺ បូកសរុបរួមទូទាំងប្រទេសចិន ដោយឡែក គ្រាន់តែករណីនៅ ទីក្រុង វ៉ូហាន មានច្រើនជាងគេប៉ុណ្នោះ។ អត្រាអ្នកស្លាប់ថ្មីសរុប មានចំនួន ៤៥នាក់ ក្នុងនោះប្រជាជន វូហាន មានចំនួន៣៣នាក់។
អាជ្ញារធរចិនបានចាត់វិធានការ យ៉ាងក្ដៅគគុក គ្រប់រូបភាព ដើម្បីការពារ និងព្យាបាលអ្នកជម្ងឺ ប៉ុន្ដែនៅមិនទាន់មានប្រសិទ្ធភាព ពេញលេញ ខណៈដែលគ្រូពេទ្យចំនួនដល់ទៅ៧០០០ នាក់ក៏ត្រូវបានត្រូវបានចាត់តាំងបញ្ជូនពី ប៉ីជីង ទៅកាន់ ហឺប៉ីកាលពីដើមសប្ដាហ៍ដែរ។
រាជរដ្ឋាភិបាល អាមេរិក លោក ត្រាំ ក៏បានប្រកាសទៅដល់ ប្រជាជនអាមេរិកទាំងអស់ ដែលចាកចេញពីប្រទេសចិន វិលត្រលប់មកអាមេរិកវិញ ត្រូវស្ថិតក្នុងការត្រួតពិនិត្យ និងដាក់ឲ្យនៅឆ្ងាយដាច់ដោយឡែក ចំនួន១៤ថ្ងៃ ដើម្បីធានាឲ្យបាន នូវសុវត្ថិភាពដល់អ្នកដទៃ។
អត្ថបទដោយ៖ អឿ អ៊ុយ
