We TV Cambodia

Updated៖ កប៉ាល់ទេសចរណ៍ Ms Westerndam មិនទាន់អាចចូលចត នៅឡើយទេ ក្រោយរកឃើញ អ្នកមានបញ្ហា សុខភាព២០នាក់

Updated៖ កប៉ាល់ទេសចរណ៍ Ms Westerndam មិនទាន់អាចចូលចត នៅឡើយទេ ក្រោយរកឃើញ អ្នកមានបញ្ហា សុខភាព២០នាក់

ព្រះសីហនុ៖ នាវាទេសចរណ៍ MS Westerndam ខណៈពេលរសៀលនេះ នៅមិនទាន់ឲ្យចូលចត នៅកំពង់ផែនៅឡើយទេ ក្រោយពេលរកឃើញថា មានករណីអ្នកដំណើរចំនួន ២០នាក់មានបញ្ហាសុខភាពមិនប្រក្រតី ។

យោងតាមការចុះផ្សាយពីផេកផ្លូវការ របស់ក្រសួងព័ត៌មាន បានឲ្យដឹងថា​ នាវា​ទេសចរណ៍ MS Westerdam ខណៈពេលនេះ ដែលមានផ្ទុកមនុស្សដល់ទៅជាង ២ពាន់នាក់ នៅមិនទាន់បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុនៅឡើយទេ ភាពយឺតយ៉ាវនៃការ សម្រេចឲ្យមួយនេះ ត្រូវបានធ្វើឡើង ក្រោយពេលដែល មានការរកឃើញ​ថា ក្នុងចំណោមភ្ញៀវទេសចរណ៍ដែលគ្រោងនឹងចុះពីលើនាវានោះ គឺមានបញ្ហា សុខភាពមិនប្រក្រតី មិនស្រួលខ្លួល វិលមុខ ល ។ តាមការចុះផ្សាយបានបន្ថែមទៀតថា សម្រាប់មនុស្សទាំង២០នាក់នោះ មិនមានអ្វីសង្ស័យថា បានផ្ទុកមេរោគកូរ៉ូណានោះទេ គ្រាន់តែជាការឈឺធម្មតាតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល បានយកសំណាកនៃអ្នកទេសចរទាំង២០រូបនោះ បញ្ជូនទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ដើម្បីធ្វើការបញ្ជាក់មុននឹងអនុញ្ញាតឲ្យកប៉ាល់នេះចូលចត។ ហើយអ្នកទេសចរទាំង២០នាក់នេះក៏ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅលើកប៉ាល់ផងដែរ។

ដោយ៖ Stince

ប្រភព៖ ក្នុងស្រុក

Related Articles