រដ្ឋាភិបាលចក្រភាពអង់គ្លេស បានរៀបចំកញ្ចប់ថវិការដល់ទៅ ៣៣០ ពាន់លានយូរ៉ូ ជាប្រាក់កម្ចីសម្រាប់ទ្រទ្រង់ វិស័យអាជីវកម្ម ក្នុងប្រទេស ខណៈដែលស្ថានភាពពេលនេះ កំពុងតែរងគ្រោះដោយ ការរាតត្បាតពី មេរោគ ផ្លូវដង្ហើមថ្មី កូវីដ១៩ ដែលបង្ករសេដ្ឋកិច្ចរងផលប៉ះពាល់។
ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ គឺជាគម្រោងយ៉ាងធំស្ទើតែមិនធ្លាប់មានកន្លងមក ដែលជាផ្នែកមួយនៃការចូលរួមរបស់រដ្ឋាភិបាល ជួយទៅដល់វិស័យអាជីវកម្ម ខណៈដែលកំពុងតែលេចលង់ជាមួយបញ្ហានេះ។ លោក Stephen Jones នាយកប្រតិបត្ដិ ផ្នែកហិរិញ្ញវត្ថុរបស់ចក្រភពអង់គ្លេស បានថ្លែងថាទឹកប្រាក់ទាំងនេះពិតជាច្រើនហើយ ប៉ុន្ដែមានម្ចាស់អាជីវកម្មខ្លះបានស្រែកថា វាមិនគ្រប់គ្រាន់សម្រាប់ពួកគេនោះទេ។
លោកបានបន្ដទៀតថា ខាងធនាគារបានរៀបចំទឹកប្រាក់នោះជាស្រេច តែរឿងដែលសំខាន់មិនដឹងថា បណ្ដាម្ចាស់អាជីវកម្មទាំងនោះ ពួកគេនឹងហានបង្កើនបំណុលបន្ថែមទៀតដែរឬទេ ហើយពួកគេនឹងត្រូវចំបាច់នឹងសងវិញដែរ។ រឿងដែលសំខាន់មួយទៀត គឺត្រូវធ្វើការវាយតម្លៃ ថាតើមេរោគ មួយនេះ នឹងត្រូវបាត់វិញក្នុងរយៈពេលត្រឹមតែ ២.៣ ខែខាងមុខដែរអត់ ប្រសិនជាអាចបាត់បង់ទៅមែន នោះពួកគេក៏នឹងហ៊ានយកប្រាក់បន្ថែមទៀតដែរ។ ទាំងនេះវាជារឿងដែលពិបាកពន្យល់ខ្លាំងណាស់ ពីរបៀបដែល អាជីវកម្មទាំងនោះនឹងវិលត្រលប់មកដូចដើមវិញ ប៉ុន្ដែយ៉ាងណាក៏ដោយ បើទោះបីជាសេដ្ឋកិច្ចកំពុងតែនៅស្ងៀមទ្រឹង យើងក៏អាចមើលឃើញ ពីការចំនុចខៀវ នៃការប្រែប្រួលក្នុងទីក្រុង វ៉ូហាន ដែលជាកម្លាំងចិត្ដអាចឲ្យយើងជឿជាក់ថា ២.៣ខែខាងមុខ គ្រប់យ៉ាងនឹងប្រសើឡើងវិញ។
គូសបញ្ជា្កក់ផងដែរថា រដ្ឋាភិបាលចក្រភពអង់គ្លេស ស្របពេលនោះ ក៏បានប្រកាស ថានឹងចំណាយប្រាក់ក្នុងហោប៉ៅរបស់ខ្លួនបើកឲ្យបុគ្គលិកក្រុមហ៊ុន ដែលត្រូវព្យួរពីការងារដោយ មេរោគ កូវវីដ១៩ ដែលទំហំទឹកប្រាក់ ៨០%នៃប្រាក់ខែពួកគេ។
ដោយ៖ Stince