We TV Cambodia

គន្លឹះ៤យ៉ាង ថែស្បែកមុខអ្នកឲ្យនៅតែស្រស់ថ្លា អស់បាម្ភសម្រាប់បុរសនារីយើង

គន្លឹះ៤យ៉ាង ថែស្បែកមុខអ្នកឲ្យនៅតែស្រស់ថ្លា អស់បាម្ភសម្រាប់បុរសនារីយើង

រដូវវស្សាបានចូលមកដល់ មិនថាបុរសឬស្រ្តីប្រឈមនឹងស្បែកមុខស្ងួតជានិច្ច​ ព្រោះខ្យល់ត្រជាក់ចាប់ផ្ដើមធ្លាក់ចុះ។ ៤ វិធីនេះ ជួយការពារស្បែកមុខយើងកុំឲ្យស្ងួត នៅតែមានសំណើម ស្បែកមុខស្រស់ថ្លា។

១​ លាងសម្អាតមុខអ្នកជាមួយទឹកត្រជាក់ ( សីតុណ្ហភាពសមល្មមនឹងស្បែកមុខ)​

រូបតំណាង

លុបមុខអ្នកដោយប្រើទឹកត្រជាក់​ ព្រោះវាអាចជួយបង្រួមរន្ធញើសលើស្បែកមុខអ្នកបាន​ តែកុំប្រើទឹកត្រជាក់ខ្លំាងពេក។​ ដើម្បីជួយរក្សាស្បែកមុខឲ្យនៅតែមានសំណើម គួរជៀសវាងប្រើទឹកក្ដៅឧណ្ហៗ ព្រោះថា​ សីតុណ្ហភាពទឹកក្ដៅអាចធ្វើឲ្យស្បែកមុខអ្នកស្ងួត បាត់បង់សំណើមនិងតុល្យភាព។​

២​​ បិទម៉ាស់មុខបែបធម្មជាតិ

រូបតំណាង

ការជ្រើសរើសយកម៉ាស់បិទមុខបែបធម្មជាតិ វាជួយផ្ដល់សំណើមដល់ស្បែកមុខ និងកម្ចាត់កោសិកាស្បែកមុខចាស់ៗចោល អនុញ្ញាតឲ្យកោសិកាថ្មិដុះជាថ្មី។​

៣ លាបឡេការពារកម្ដៅថ្ងៃ

រូបតំណាង

ទោះបីអ្នកនៅផ្ទះក៏ដោយ អ្នកអាចលាបឡេការពារកម្ដៅថ្ងៃលើស្បែកមុខអ្នកបាន​ភ្លាមៗ បន្ទាប់ពីងូតទឹក លាងសម្អាតមុខរួច ជៀសវាងទុកយូរពេក អាចមានផង់ធូលីល្អិតៗជាប់លើស្បែកមុខអ្នក។​

៤ កុំយកដៃញិចមុនញឹកញាប់ពេក

រូបតំណាង

ការញិចមុនញឹកពេក ធ្វើឲ្យស្បែកមុខអ្នកស្ងួត និងឡើងក្រហម។ អ្នកគួរជ្រើសរើសផលិតផលបំបាត់មុនដែលសាកសមនឹងស្បែកមុខអ្នក ទុកវាឲ្យឡើងទុំ មានមុខចេញខ្ទុះសិន​ ចាំញិច ដើម្បីជៀសវាងបង្កឲ្យមានស្នាមមុខខ្លាំងពេក។

ចុចអានបន្ត៖ រឿងទាំងនេះអាចកើតឡើង ប្រសិនអ្នកគេងយឺតជាប្រចាំបែបនេះ

អត្ថបទ៖ ង៉ាន់ សុគុន​

Related Articles