We TV Cambodia

Tik Tok ទាត់ចោលសំណើរសុំទិញរបស់ Microsoft បែរទៅចាប់ដៃជាមួយក្រុមហ៊ុន Oracle

Tik Tok ទាត់ចោលសំណើរសុំទិញរបស់ Microsoft បែរទៅចាប់ដៃជាមួយក្រុមហ៊ុន Oracle

ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី TikTok បានទាត់ចោលសំណើររបស់ក្រុមហ៊ុន Microsoft ក្នុងការសុំទិញយកកម្មវីធី TikTok សម្រាប់ប្រតិបត្តិការនៅសហរដ្ឋអាមេរិក និងបានបែរទៅចាប់ដៃជាមួយក្រុមហ៊ុន Oracle ទៅវិញ។

កាលដើមខែកញ្ញាកន្លងទៅនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមឲ្យក្រុមហ៊ុនផលិតកម្មវិធី TikTok លក់កម្មវិធីនេះទៅឲ្យក្រុមហ៊ុនរបស់អាមេរិក បើសិនជាខ្លួនចង់បន្តប្រតិបត្តិការក្នុងសហរដ្ឋអាមេរិកបន្តទៀត។

បន្ទាប់ពីការគំរាមរបស់លោកត្រាំរួចមក ក្រុមហ៊ុនយក្ស Microsoft បានដាក់សំណើរទិញយកកម្មវិធីមួយនេះក្នុងទំហំតឹកប្រាក់យ៉ាងច្រើនរហូតដល់ ៣០ពាន់លានដុល្លារ ប៉ុន្តែ TikTok បានបង្ហាញចេតនាមិនចង់លក់កម្មវិធីនេះឲ្យ Microsoft នោះទេ ទោះឲ្យតម្លៃប៉ុណ្ណាក៏ដោយ។ ទោះយ៉ាងណា ដោយសារតែមិនអាចជៀសបាន ក្រុមហ៊ុនមេរបស់កម្មវិធីមួយនេះ ក៏បានម្រេចចិត្តចាប់ដៃសហការគ្នាជាមួយ Oracle ទៅវិញ ដោយមិនខ្វល់ពីតម្លៃយ៉ាងច្រើនដែល Microsoft បានផ្ដល់ឲ្យនោះទេ។

សូមបញ្ជាក់ថា Oracle ជាក្រុមហ៊ុនលក់បច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យទៅឲ្យអាជីវកម្មផ្សេងៗ ហើយការចាប់ដៃគ្នានេះ​ មិនមែនជាការលក់កម្មវិធី TikTok ឲ្យទៅក្រុមហ៊ុន Oracle ទាំងស្រុងនោះទេ ប៉ុន្តែវាជាការរៀបចំរចនាសម្ព័ន្ធថ្មីរបស់ក្រុមហ៊ុន TikTok ហើយទិន្នន័យរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកទាំងអស់នឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុន Oracle វិញម្ដង។

អត្ថបទដោយ៖ Nevin

Related Articles