We TV Cambodia

tiktok

ប៉ាគីស្ថានសម្រេចចិត្តបើកកម្មវិធី TikTok ឡើងវិញ

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ រដ្ឋាភិបាលប្រទេសប៉ាគីស្ថានបានអនុញ្ញាតឱ្យក្រុមហ៊ុន ByteDance បើកដំណើរការកម្មវិធី TikTok ឡើងវិញបន្ទាប់ពីកម្មវិធីត្រូវបានបិទកាលពីដើមខែនេះ។ នេះបើតាមការផ្សព្វផ្សាយរបស់ អង្គភាពទូរគមនាគមន៍ប៉ាគីស្ថាន (PTA) នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Twitter បានឱ្យដឹងថា ការអនុញ្ញាតឱ្យបើកជាបណ្ដោះអាសន្ននេះគឺក្រោយពីក្រុមហ៊ុន ByteDance បានសន្យាថាពួកគេនឹងមានវិធានការតឹងរ៉ឹងដើម្បីគ្រប់គ្រងព័ត៌មាន ឬសាច់រឿងអសីលធម៌ដែលទាក់ទងនឹងប្រពៃណី ពូជសាសន៍ និងសុវត្ថិភាពសង្គមរបស់ប្រទេសប៉ាគីស្ថាន។…

ប្រទេសប៉ាគីស្ថានសម្រេចបិទកម្មវិធី TikTok

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ប្រទេសប៉ាគីស្ថានបានសម្រេចចិត្តបិទកម្មវិធី TikTok កាលពីម្សិលមិញនេះ បន្ទាប់ពីក្រុមហ៊ុនមិនបានធ្វើការកែសម្រួលចំពោះការស្នើសុំរបស់រដ្ឋាភិបាលនោះ។ បើតាមការផ្សព្វផ្សាយរបស់ អង្គភាពទូរគមនាគមន៍ប៉ាគីស្ថាន (PTA) បានឱ្យដឹងថា ការបិទនេះគឺដោយសារតែពួកគេបានទទួលការតវ៉ាទាក់ទងនឹងព័ត៌មានឬសាច់រឿងអសីលធម៌ដែលបានផ្សព្វផ្សាយនៅក្នុងកម្មវិធីនេះ។ PTA ក៏បានបញ្ជាក់ផងដែរថា ពួកគេបានឱ្យពេលក្រុមហ៊ុនជាច្រើនមកហើយដើម្បីធ្វើការកែសម្រួលក្នុងការគ្រប់គ្រងព័ត៌មានដែលបានផ្សព្វផ្សាយនៅក្នុងកម្មវិធី TikTok ប៉ុន្តែក្រុមហ៊ុនមិនបានធ្វើទៅតាមសំណូមពររបស់ពួកគេនោះឡើយ ដែលជាហេតុធ្វើឱ្យមានការបិទកម្មវិធីនេះ។ ជាឧទាហរណ៍នៅក្នុងរយៈពេលប្រមាណ…