We TV Cambodia

Surgical invention

ពិតជាអស្ចារ្យមែន! ដើម្បីសម្រួលការវះកាត់សរីរាង្គមនុស្ស ជប៉ុនចាប់ផ្តើមចិញ្ចឹមសរីរាង្គមនុស្សក្នុងខ្លួនជ្រូក

ដោយ៖ ហួ ឆេងស៊ីម ថ្មីៗនេះ ក្រសួង​សុខាភិបាល​ជប៉ុន​បាន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សុខាភិបាល ចាប់​ផ្តើម​​ការ​សិក្សា​ស្រាវជ្រាវ​ចិញ្ចឹម​សរី​រាង្គ​មនុស្ស ដូច​ជា​លំពែង នៅ​ក្នុង​ខ្លួន​សត្វ​ជ្រូក ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​វះកាត់​សរីរាង្គ ខណៈ​ការ​ស្រាវជ្រាវនេះ​ធ្វើ​ឡើងដោយ​​ក្រុម​សាស្ត្រចារ្យ នៃ​សាកល​វិទ្យាល័យ Meiji និង​ក្រុម​អ្នក​ស្រាវជ្រាវ​ផ្សេង​ទៀត។ នេះជាការចាប់​ផ្តើម​បើក​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយនៃការ​ចិញ្ចឹម​សរីរាង្គ​មនុស្ស​ឲ្យ​ធំ​លូតលាស់ក្នុង​សត្វ​ជ្រូក ដើម្បី​បម្រើ​ការ​វះកាត់​ផ្លាស់​ប្តូរ​សរីរាង្គ​ទៅ​ថ្ងៃ​អនាគត។ ក្រុម​អ្នក​ស្រាវ​ជ្រាវរំពឹង​នឹង​ចាក់​បញ្ចូល​កោសិកា​បង្ក​កំណើត​ដើម​របស់​មនុស្ស ហៅ​ថា pluripotent stem cells…