We TV Cambodia

KPI

តើ KPI ជាអ្វី?

ប្រែសម្រួលដោយ៖ រដ្ឋ ស្រីពេជ្រ បើតាមនិយមន័យ KPIគឺជាតម្លៃដែលអាចវាស់ស្ទង់ និងបង្ហាញពីប្រសិទ្ធភាពនៃក្រុមហ៊ុនមួយក្នុងការសម្រេចគោលដៅអាជីវកម្មសំខាន់ៗ។ ជាទូទៅ អង្គការ ឬស្ថាប័នក្រុមហ៊ុននានា ប្រើប្រាស់ KPI ទៅតាមកម្រិតជាច្រើនដើម្បីវាយតម្លៃភាពជោគជ័យរបស់ពួកគេក្នុងការឈានដល់គោលដៅ។ មែនទែនទៅ  KPI កម្រិតខ្ពស់អាចផ្តោតលើប្រតិបត្តិការទូទៅនៃអាជីវកម្មខណៈពេលដែល KPI ដែលមានកម្រិតទាបអាចផ្តោតលើដំណើរការនៅក្នុងនាយកដ្ឋានដូចជាការលក់នៅក្នុងទីផ្សារ ផ្នែកធនធានមនុស្ស និងការគាំទ្រផ្សេងទៀត។