We TV Cambodia

Health

បើមិនចង់នាំហានិភ័យដល់អាយុជីវិតបន្ទាប់ពីស្រវឹង គួរចៀសវាងចំនុចទាំងនេះ

រូបភាព៖ Lost Plate Food Tours ដោយ៖ ស៊ីម មានមនុស្សមួយចំនួនមិនទាន់បានដឹងពីហានិភ័យជីវិតចំពោះសកម្មភាពមួយចំនួនបន្ទាប់ពីស្រវឹង។ ក្រោយ​ពេល​ស្រវឹង អ្នក​មិន​គួរ​ធ្វើ​រឿង​ទាំង​នេះ​ឡើយ ព្រោះវាអាចផ្តល់ផលប៉ះពាល់ចំពោះ​អាយុ​ជីវិតរបស់អ្នកបាន នេះបើយោងតាមអ្នកជំនាញផ្នែកសុខភាព។ ខាងក្រោមនេះគឺជាសកម្មភាពមួយចំនួនដែលអ្នកគួរតែចៀសវាងឲ្យបាន៖ ១. សម្អាតខ្លួន​ ឬងូតទឹក ជាទូទៅ ​ពេល​ស្រវឹង​ ខ្លួន​យើង​នឹង​ក្ដៅ​ឡើង ដោយ​សារ​ជាតិ​អាកុល​ក្នុង​ស្រាបៀរ…

អ្នកនឹងកើតមានជំងឺដោយការផឹកកាហ្វេបាន ប្រសិនបើអ្នកផឹកវាខុសពេល

រូបភាព៖ Booking.com ដោយ៖ ហួ​ ឆេងស៊ីម ជាទូទៅ កាហ្វេគឺជាចំណង់ចំណុលចិត្តរបស់មនុស្សជាច្រើន។ បើលោកអ្នកផឹក​កាហ្វេ​ក្នុង​ពេល​វេលា​ត្រឹម​ត្រូវ ​ប្រហែល​ល្អ​សម្រាប់​សុខភាព ​តែ​បើ​​ផឹក​មិន​ត្រឹម​ត្រូវ​តាម​ពេលវេលា ​ប្រាកដ​ជា​នាំ​ទុក្ខ​ដល់​ខ្លួន​មិន​ខាន។ ​ផឹក​កាហ្វេ​ច្រើន​ពេក ​នឹង​ធ្វើ​ឲ្យ​អ្នក​វិល​មុខ ​ក្អួត ​គេង​មិន​លក់ ញ័រ​ទ្រូង​ជា​ដើម។ ​លើស​ពី​នេះ ​ក៏​​អាច​ឈាន​ដល់​ការ​ឈឺ​ក្រពះដែល​ប៉ះ​​ពាល់​ខ្លាំង​ដល់ សុខភាព។​ខាងក្រោមនេះជាកត្តាមួយចំនួនដែលអ្នកគួរតែជៀសវាងក្នុងការផឹកកាហ្វេ៖ ​១.…

អាហារ៧មុខដែលជួយឲ្យភ្នែកភ្លឺថ្លា មើលឃើញច្បាស់ល្អ

ប្រភព៖ Google ដោយ៖ ហួ ឆេងស៊ីម ភ្នែកពិតជាសំខាន់ណាស់សម្រាប់មនុស្សទូទៅ បើ​យើង​ព្រងើយ​កន្តើយ​មិន​ថែ​រក្សា​សុខភាព​ភ្នែក គឺ​នឹង​ធ្វើ​ឲ្យ​ភ្នែក​យើង​កាន់​តែ​ខ្សោយ​ទៅ​ៗ។ ដូច្នេះ​ដើម្បី​ចៀសវាង​គ្រប់​យ៉ាង​កាន់​តែ​អាក្រក់ អ្នក​គួរ​ចាប់​ផ្ដើម​កែប្រែ​ទម្លាប់​ខ្លះ​ៗ​ដែល​ធ្វើ​ឲ្យ​ភ្នែក​​មាន​បញ្ហា ដូច​ជា​ការ​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ ឬ​ទូរសព្ទ​ក្នុង​រយៈពេល​យូរ ឬ​នៅ​ទីកន្លែង​ដែល​គ្មាន​ពន្លឺ​គ្រប់គ្រាន់​ជា​ដើម។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ក៏​គួរ​ជ្រើសរើស​អាហារ​ដែល​មាន​គុណតម្លៃ​ច្រើន​សម្រាប់​ជំនួយ​ភ្នែក​ដូច​ជា៖ ១. ផ្កាខាត់ណា​ខៀវ (Broccoli) ប្រូខូលី មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់…

វិធីការពារខ្លួនពីរោគសញ្ញានៃជំងឺថ្មី ដែលកំពុងរាតត្បាតពីប្រទេសចិន

  ប្រភព៖ Google ដោយ៖ ហួ ឆេងស៊ីម បន្ទាប់ពី​ផ្ទុះ​ព័ត៌មានជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នៅ​ចិន​រួច​មក ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ចេញ​ព័ត៌មាន​ណែនាំ​ដល់ពលរដ្ឋ ពិសេស​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ ឬ​ត្រលប់​មក​ពី​ក្រុង​វូហាន ខេត្តហ៊ុយបេ ប្រទេសចិន ដើម្បី​ការពារ​ខ្លួន និង​ទប់ស្កាត់​ការ​ឆ្លងជំងឺនេះ។ ​ក្រសួងសុខាភិបាលក៏បាន​ក្រើន​រម្លឹកឲ្យ​​ដឹង​​ពី​រោគសញ្ញា និង​វិធី​ការពារ​ជំងឺ​រលាក​សួត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​ឲ្យ​អនុវត្ត​ដូច​ខាងក្រោម៖ រោគសញ្ញា ក្ដៅ​ខ្លួន ក្អក…

ពិតជាអស្ចារ្យមែន! ដើម្បីសម្រួលការវះកាត់សរីរាង្គមនុស្ស ជប៉ុនចាប់ផ្តើមចិញ្ចឹមសរីរាង្គមនុស្សក្នុងខ្លួនជ្រូក

ដោយ៖ ហួ ឆេងស៊ីម ថ្មីៗនេះ ក្រសួង​សុខាភិបាល​ជប៉ុន​បាន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សុខាភិបាល ចាប់​ផ្តើម​​ការ​សិក្សា​ស្រាវជ្រាវ​ចិញ្ចឹម​សរី​រាង្គ​មនុស្ស ដូច​ជា​លំពែង នៅ​ក្នុង​ខ្លួន​សត្វ​ជ្រូក ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​វះកាត់​សរីរាង្គ ខណៈ​ការ​ស្រាវជ្រាវនេះ​ធ្វើ​ឡើងដោយ​​ក្រុម​សាស្ត្រចារ្យ នៃ​សាកល​វិទ្យាល័យ Meiji និង​ក្រុម​អ្នក​ស្រាវជ្រាវ​ផ្សេង​ទៀត។ នេះជាការចាប់​ផ្តើម​បើក​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយនៃការ​ចិញ្ចឹម​សរីរាង្គ​មនុស្ស​ឲ្យ​ធំ​លូតលាស់ក្នុង​សត្វ​ជ្រូក ដើម្បី​បម្រើ​ការ​វះកាត់​ផ្លាស់​ប្តូរ​សរីរាង្គ​ទៅ​ថ្ងៃ​អនាគត។ ក្រុម​អ្នក​ស្រាវ​ជ្រាវរំពឹង​នឹង​ចាក់​បញ្ចូល​កោសិកា​បង្ក​កំណើត​ដើម​របស់​មនុស្ស ហៅ​ថា pluripotent stem cells…