We TV Cambodia

GoDaddy

ក្រុមជនអនាមិកបានបោកបញ្ឆោតបុគ្គលិក GoDaddy តាមរយៈ Vishing ឱ្យជួយក្នុងការវាយប្រហារ

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ បើតាមផេកផ្លូវការ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថា ការបោកបញ្ឆោតតាមរយៈ Vishing ត្រូវបានកើនឡើងយ៉ាងខ្លាំងក្នុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសារតែបុគ្គលិករបស់ក្រុមហ៊ុនជាច្រើនត្រូវបានតម្រូវឱ្យធ្វើការនៅផ្ទះជំនួសឱ្យការទៅធ្វើការនៅក្រុមហ៊ុនផ្ទាល់ ដែលនេះជាឱកាសកាន់តែល្អសម្រាប់ជនអនាមិកទូរសព្ទទៅបុគ្គលិកដើម្បីធ្វើការបោកបញ្ឆោត។ ជាឧទាហរណ៍កាលពីពេលថ្មីៗនេះក្រុមហ៊ុន GoDaddy បានចេញសេចក្ដីរាយការណ៍ថា បុគ្គលិកមួយចំនួនរបស់ពួកគេត្រូវបានរងគ្រោះដោយការបោកបញ្ឆោតតាមរយៈ Vishing ដែលបានធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួននៅក្នុងគណនី ធ្វើឱ្យជនអនាមិកចូលប្រើប្រាស់បាន។ ការវាយប្រហារនេះកើតឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ហើយជនអនាមិកបានចូលទៅក្នុងគណនីរបស់ក្រុមហ៊ុន Liquid…