We TV Cambodia

GMAC

GMAC៖អំពាវនាវម្ចាស់អគារទាំងអស់ មេត្តាចុះថ្លៃជួល៣០%

ដោយ៖ពេជ្រ ភ្នំពេញ៖ សមាគមកាត់ដេរកម្ពុជា បានចេញលិខិតអំពាវនាវម្ចាស់អាគារទាំងអស់ ដែលបានជួលឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ដោយអនុគ្រោះ យោគយល់ចុះថ្លៃជួលអាគារចំនួន៣០% ។ នេះបើតាមលិខិតអំពាវនាវរបស់សមាគមកាត់ដេរកម្ពុជាក្នុងថ្ងៃនេះ។ ក្នុងលិខិតនេះ បានឲ្យដឹងថា ដោយសារតែឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែជំងឺកូវីដ១៩ ហើយផលប៉ះពាល់នេះ គឺកាន់តែធ្ងន់ធ្ងរទៅៗ។ ជាក់ស្ដែង…

GMAC អំពាវនាវអ្នកបញ្ជាទិញទាំងអស់ឲ្យគោរពកិច្ចសន្យា និងបំពេញកាតព្វកិច្ចរបស់ខ្លួន

ដោយ៖ពេជ្រ ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC បានចេញលិខិតចំហមួយជូនទៅដល់អ្នកបញ្ជាទិញទាំងអស់ឲ្យគោរពកិច្ចសន្យា និងបំពេញកាតព្វកិច្ច។ នេះបើតាមការចេញសេចក្ដិប្រកាសពីសមាគមរោងចក្រកាត់ដេរកម្ពុជា​ ចេញថ្ងៃទី ០២ មេសា ឆ្នាំ២០២០នេះ។ ខណៈពេលដែលពិភពលោក រួមទាំំងកម្ពុជាកំពុងមានការីករាលដាលដោយសារតែវីរុសកូវីដ១៩ បានធ្វើឲ្យមានភាពចលាចលដល់ការរស់នៅ ក៏ដូចជាប៉ះពាល់ដល់អាជីវកម្មទាំងឡាយ។ សមាគមរោងចក្រ សូមអំពាវនាវដល់អ្នកបញ្ជាទិញទាំំងអស់ ដែលទិញពីកម្ពុជាមេត្តាធ្វើការងាររួមគ្នា ដើម្បីដោះស្រាយបញ្ហាដែលកំពុងជួបប្រទះនាពេលនេះ។…

GMAC៖ ស្នើភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាធ្វើឲ្យមានភាពប្រសើរឡើងក្នុងវិស័យកាត់ដេរ

ដោយ៖ពេជ្រ ភ្នំពេញ៖ ស្របពេលដែល មានការរីករាលដាលឆ្លងជាសាកលនៃជំងឺកូវីដ១៩ សមាគមកាត់ដេរ សូមអំពាវនាវដល់ភាគីទាំងអស់ រួមមានអ្នកបញ្ជារទិញ រោងចក្រកាត់ដេរ និងកម្មករសហជីព​ រួមគ្នាដើម្បីធ្វើឲ្យស្ថានភាពប្រសើរឡើង។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា​ បានលើកឡើងថា ចំពោះរោងចក្រទាំងអស់ ត្រូវគិតគូពីសុវត្ថិភាពជាចម្បង ដោយយកចិត្តទុកដាក់ រក្សាអនាម័យ ចាត់វិធានការនៅកន្លែងការងារ ដើម្បីការពារកម្មករពីការឆ្លងកូវីដ១៩។ ជាពិសេស​ ក៏បានសំណូមពរចំពោះអ្នកទិញទាំងអស់ សូមកុំបោះបង់កម្ពុជា…