We TV Cambodia

culture

បើចង់បានហុងស៊ុយត្រូវមើលកំប៉ុងដាក់ជើងធូបមានសញ្ញាទាំងនេះ ប្រញាប់ប្ដូរចេញភ្លាម

រូបភាព៖​ bizdoctors.asia ដោយ៖ ហួ ឆេងស៊ីម ជាយូរមកហើយ មាន​ករណី​ជាច្រើន​បានលើកឡើងថា ដោយ​សារ​កំប៉ុងដាក់ជើង​ធូប គ្រួសារ​ជា​ច្រើន ត្រូវ​បរាជ័យ​រឿង​រក​ស៊ី ព្រោះ​មិន​ចាប់​អារម្មណ៍ ក៏ដូច​ជា​មក​ពី​មិន​ដឹងជាដើម។ ដើម្បី​ជៀសវាង​ជួប​រឿង​មិន​ល្អ​ដោយ​សារ​កំប៉ុងជើង​ធូប អ្នក​គួរ​ដឹង​ពី​ចំណុច​ទាំង​នេះ៖ ១. កំប៉ុងជើង​ធូប​ធ្វើ​ពី​ថ្ម កំប៉ុងជើង​ធូប​ធ្វើ​ពី​ថ្មគឺ​ប្រកាន់​បំផុត​សម្រាប់​ដាក់​ផ្ទះ​ធម្មតា ដ្បិត​កំប៉ុងជើង​ធូប​ធ្វើ​ពី​ថ្ម​គឺ​ស័ក្ដិសម​ជាង​សម្រាប់​កន្លែង​ដែល​សក្ការៈ​ដូច​ជា​វត្តអារាម​ច្រើន​ជាង ​ព្រោះ​​ឥទ្ធិពល​កំប៉ុងជើង​ធូប​ថ្ម​ធំ​ពេក ផ្ទះ​យើង​ទ្រ​​មិន​រួច។…