We TV Cambodia

Bluetooth

សូមមានការប្រុងប្រយ័ត្នចំពោះការផ្ញើទិន្នន័យសំខាន់ៗតាមរយៈ Bluetooth

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ បើតាមការរយៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ការរីកចម្រើននៃបច្ចេកវិទ្យាយ៉ាងខ្លាំងនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ បានធ្វើឱ្យការរស់នៅរបស់យើងទាំងអស់គ្នាកាន់តែមានភាពងាយស្រួល ទាំងការទំនាក់ទំនងនិងការទទួលព័ត៌មានជុំវិញពិភពលោក។ ទន្ទឹមនឹងភាពងាយស្រួលនេះហើយដែលធ្វើឱ្យជនអនាមិកអាច តាមដាននិងលួចយកទិន្នន័យរបស់យើងបានយ៉ាងងាយស្រួលដូចគ្នាដែរ។ ជាក់ស្តែងនៅពេលថ្មីៗនេះអង្គការ Bluetooth SIG ដែលជាអង្គការឃ្លាំមើលការអភិវឌ្ឍស្តង់ដារបស់ Bluetooth បានធ្វើការព្រមានដល់អ្នកប្រើប្រាស់ ព្រមទាំងអ្នកចែកចាយឧបករណ៍ Bluetooth ឱ្យមានការប្រុងប្រយ័ត្នពីភាពចន្លោះប្រហោងថ្មីនៅក្នុងឧបករណ៍ទាំងនេះ។…