We TV Cambodia

អ្នកលក់ដ៏ពូកែ

ចង់ក្លាយជាអ្នកលក់ដ៏ពូកែសាកអនុវត្តជាមួយក្បួនទាំង ៤ នេះ

មុនពេលដែលអ្នកចាំផ្ដើមបើកអាជីវកម្មមួយ​អ្នកតែងតែរំពឹងថាការលក់របស់អ្នក ការរកស៊ីរបស់អ្នក ទទួលបានជោគជ័យដោយអាស្រ័យលើទីផ្សារ និងកត្តាផ្សេងៗដ៏ទៃទៀត។ បើវិធីសាស្ត្រក្នុងការលក់របស់លោកអ្នកខ្សោយនោះប្រាកដណាស់ថាការលក់របស់លោកអ្នកនឹងធ្លាក់ចុះជាក់ជាមិនខាន។ ខាងក្រោមនេះក៏ជាវិធិសាស្រ្តសំខាន់ៗ ដើម្បីជួយឲ្យអ្នកទទួលបានជោគជ័យក្នុងការលក់ផងដែរ ៖ ១. ត្រូវចេះគ្រប់គ្រងអារម្មណ៍ អ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងជាមុនសិនព្រោះថាអ្នកមិនអាចប្រើអារម្មណ៍ដែលអ្នកកំពុងមានទៅកាន់អតិថិជនបានទេហើយម្យ៉ាងវិញទៀតនៅពេលដែលអ្នកក្លាយជាអ្នកលក់មួយរូបអ្នកនឹងត្រូវជួបមនុស្សយ៉ាងច្រើនហើយពួកគេក៏មានអាកប្បកិរិយានិងពាក្យសម្ដីផ្សេងៗគ្នាផងដែរ។ ២. ត្រូវចេះធើ្វឲ្យសប្បាយ ជាធម្មតាយើងម្នាក់ៗតែងតែមានថ្ងៃដែលសប្បាយចិត្តនិងថ្ងៃដែលកើតទុកប៉ុន្ដែអ្វីដែលសំខាន់នោះគឺថាយើងចេះធ្វើឲ្យខ្លួនឯងសប្បាយចិត្តដែរឬទេ។​នៅពេលដែលយើងមានអារម្មណ៍មិនល្អយើងគួរតែធ្វើអ្វីមួយដើម្បីឲ្យវាភាពល្អប្រសើឡើងវិញ។  ៣. ស្វែងយល់ពីខ្លួនឯងឲ្យបានច្បាស់ ដើម្បីបង្កើនការលក់បាន ត្រូវសិក្សាអំពីចិត្តគំនិតរបស់ខ្លួនឯងជាមុនសិន ជាពិសេសត្រូវលើកទឹកចិត្តខ្លួនឯង ហើយត្រូវសួរខ្លួនឯងថា…