We TV Cambodia

សម្បត្តិបេតិកភណ្ឌពិភពលោក

ភាគីថៃ៖ សំណង់ប្រាសាទ មិនបានលួចប្លង់ ឬចម្លងតាមប្រាសាទអង្គរវត្តទេ!

ក្រសួងវប្បធម៌ ប្រកាសព័ត៌មានអំពីការកសាងប្រាសាទនៅប្រទេសថៃ ថ្លែងក្នុងន័យដើមថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសហការណ៍យ៉ាងជិតស្និទជាមួយស្ថានអង្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសថៃ ដើម្បីស្រាវជ្រាវរកព័ត៌មានបន្ថែម ទាក់ទងនឹងការសាងសង់ប្រាសាទមួយនៅខេត្តបុរីរម្យក្នុងប្រទេសថៃ។ ជាមួយគ្នា ភាគីថៃបានអះអាងថា ការសាងសង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបទស្ថាបត្យកម្មប្រាសាទអង្គរវត្ត ឬសូម្បីតែប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ប៉ុន្តែថៃសាងតាមគំនូសប្លង់ដោយខ្លួនឯង ទៅតាមរចនាបទស្ថាបត្យកម្មប្រាសាទបុរាណក្នុងប្រទេសថៃ។​ ដូច្នេះ បងប្អូនជនរួមជាតិខ្មែរយល់យ៉ាងណា សូមមេត្តាត្រិះរិះពិចារណាតាមការគូរ។ ចុចអានបន្ត៖ ប្រទេសថៃនឹងសាងសង់ប្រាសាទអង្គរវត្តទី២ឆាប់ៗនេះ (​មានរូបភាព)​…