We TV Cambodia

ម្រាមដៃ

ទម្លាប់កាច់ម្រាមដៃអាចមានបញ្ហាដែរឬទេ?

គ្នា​យើង​ដែល​ចូលចិត្ត​កាច់ម្រាម​ដៃ​អាច​នឹង​ត្រូវ​ចាស់ៗ​ហាម​មិន​ឲ្យ​កាច់នោះទេ​ ដោយ​ចាស់ៗអាចប្រាប់​ថា​នឹង​ធ្វើ​ឲ្យ​ខូច​ម្រាម​ដៃបាន។ មនុស្ស​មួយ​ចំនួន​ក៏​ជឿ​ថា​ការ​កាច់​ម្រាមដៃ​អាច​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​សន្លាក់។ តើ​ការ​កាច់​ម្រាមដៃ​បង្ក​បញ្ហា​ដល់​យើង​ដែរ​ឬ​យ៉ាងណា? កាច់ម្រាមដៃ វេជ្ជបណ្ឌិត Mala Kaul អ្នក​ឯកទេស​ជំងឺ​រលាក​សន្លាក់​បាន​ប្រាប់​ថា​នៅ​ពេល​កាច់​ម្រាមដៃ យើង​គ្រាន់​តែ​បញ្ចេញ​ខ្យល់​ពី​សន្លាក់​ឆ្អឹង​ប៉ុណ្ណោះ។ នៅ​ចន្លោះ​សន្លាក់​ម្រាមដៃ​យើង​មាន​សារធាតុ​រាវ​ synovial ដែល​ជួយឲ្យ​ម្រាមដៃ​របស់​យើង​ធ្វើ​ចលនា​តាម​ទិសដៅ​ផ្សេងៗ​ដោយ​មិន​បង្ក​ការ​ឈឺចាប់​ឡើយ។ ក្នុង​សារធាតុ​រាវ​នេះ​អាច​នឹង​មាន​ពពុះ​ខ្យល់ ហើយ​នៅ​ពេល​យើង​កាច់​ម្រាមដៃក៏​មាន​សំឡេង​​លាន់​ឡើង​ នេះ​មក​ពី​ការ​បែក​នៃ​ពពុះ​ខ្យល់​ទាំង​នោះ។ កាច់ម្រាមដៃ ការ​កាច់​ម្រាម​ដៃ​នេះ​គឺ​មិន​មាន​បង្ក​គ្រោះថ្នាក់​អ្វី​ទេ តែ​អាច​ជួយ​ឲ្យ​ម្រាមដៃ​របស់​យើង​មាន​អារម្មណ៍​ធូរ​ស្បើយទៅវិញ។ ប៉ុន្តែ​បើ​កាច់​ម្រាម​ដៃ​ហើយ យើង​មាន​ការ​ឈឺចាប់ ឬ​ហើម​នៅ​សន្លាក់​យក​ល្អ​គួរ​បញ្ឈប់​ការ​កាច់​ម្រាមដៃ​ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ប្រែសម្រួល៖…