We TV Cambodia

ទេសចរ

ថ្ងៃឈប់សម្រាក០៥ថ្ងៃ មានភ្ញៀវទេចរដើរកម្សាន្តច្រើន តែការទុកដាក់សំរាមមិនទាន់បានត្រឹមត្រូវទេ

អត្ថបទដោយ៖រដ្ឋ ស្រីពេជ្រ   ភ្នំពេញ៖ ក្នុងថ្ងៃសម្រាកចំនួន០៥ថ្ងៃ​នេះ មានភ្ញៀវទេសចរជាច្រើនបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាតាមបណ្ដារខេត្ត តែក្នុងនោះឃើញថាការទុកដាក់សំរាមមិនទាន់បានត្រឹមត្រូវនោះទេ។ នេះបើតាមក្រសួងទេចរណ៍ថ្ងៃ ២២ សីហា ឆ្នាំ២០២០។ យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសចាប់ពី ថ្ងៃទី ១៧-២១ ខែសីហា ឆ្នាំ២០២០ មានចំនួនប្រមាណ ១.៤៥៩.៣៨៦នាក់។…

រយៈពេល ០៥ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង ១៨មុឺននាក់

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ   សៀមរាប៖ ​ក្នុងយៈពេល០៥ថ្ងៃក្នុងថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋខ្មែរបានធ្វើដំណើរកម្សាន្តទៅតាមបណ្ដារខេត្តនានា ដែលជាគោលដៅទេសចរណ៍ ក្នុងនោះដែរខេត្តសៀមរាបជាខេត្តមួយដែលមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងបណ្ដារខេត្តដទៃ ដែលមានជាង ១៨មុឺននាក់។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍ខេត្តសៀមរាប។ យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី ១៦-២០ ខែសីហា ឆ្នាំ២០២០…

មិនចាញ់ខេត្តដទៃ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជិត ៣មុឺននាក់

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ ព្រះសីហនុ៖ ក្នុងថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិបានធ្វើដំណើរកម្សាន្តជាក្រុមគ្រួសារទៅកាន់បណ្ដាខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា ក្នុងនោះខេត្តព្រះសីហនុមានភ្ញៀវទេសចរទៅលេងកម្សាន្តជិត ៣មុឺននាក់។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ថ្ងៃទី២០ ខែសីហា ឆ្នាំំ២០២០។ តាមរបាយការណ៍របស់លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា នាថ្ងៃទី២០ ខែសីហា ដែលជាថ្ងៃទី៤…

ក្នុងថ្ងៃឈប់សម្រាកថ្ងៃទី២ ខេត្តសៀមរាប និងកំពតមានភ្ញៀវទេសចរទៅលេងច្រើនជាងគេ

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ ភ្នំពេញ៖ ក្នុងថ្ងៃទីពីរនាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ១៨ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសមានចំនួន ២៧៧,០៧៨នាក់ កើនឡើង ១៨.៧៥% ធៀបនឹងថ្ងៃទីមួយម្សិលមិញ ក្នុងនោះខេត្តសៀមរាប និងខេត្តកំពតមានអ្នកទៅលេងច្រើនជាងរាជធានី-ខេត្តដទៃ។ បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍…

រយៈពេល ០២ថ្ងៃក្នុងថ្ងៃឈប់សម្រាក ខេត្ត ឧត្តរមានជ័យបានទទួលភ្ញៀវ ទេសចរជាតិសរុបចំនួន ៣,៤៧៩នាក់

អត្ថបទដោយ៖រដ្ឋ ស្រីពេជ្រ ភ្នំពេញ៖ ក្នុងរយៈពេល០២ ថ្ងៃ ក្នុងថ្ងៃឈប់សម្រាកសងជំនួសបុណ្យចូលឆ្នាំនេះ ភ្ញៀវទេសចរជាតិមកទស្សនាកម្សាន្តនៅតាមបណ្ដាខេត្តនានាមានចំនួនច្រើនកុះករ ក្នុងនោះភ្ញៀវទេសចរជាតិមកទស្សនានៅខេត្តឧត្តរមានជ័យមានចំនួនសរុប ៣,៤៧៩នាក់ និងភ្ញៀវបរទេស ០៤នាក់។ នេះបើតាមក្រសួងទេសចរណ៍ថ្ងៃ ១៩ សីហា​ ឆ្នាំ២០២០។ បើតាមក្រសួងទេសចរណ៍បានឱ្យដឹងថា រយៈពេល ០២ថ្ងៃ​ ចាប់ពីថ្ងៃ​ទី១៧​-១៨ ខែសីហា…