We TV Cambodia

ការផ្ដោតសំខាន់

ហេតុអ្វីការផ្តោតសំខាន់ទៅលើអ្វីមួយ មានសារៈសំខាន់នៅក្នុងជីវិតរបស់អ្នក?

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ ប្រសិនជាអ្នកកំពុងរស់នៅក្នុងបរិបទមួយដែលមានភាពស្រពិចស្រពិល ឬបរិស្ថានជុំវិញដែលធ្វើឱ្យអ្នកធុញថប់ជារៀងរាល់ថ្ងៃនោះ​ អ្នកគួរតែរៀនផ្ដោតសំខាន់ទៅលើរឿងដែលអ្នកកំពុងធ្វើនៅក្នុងជីវិតប្រចាំថ្ងៃ ព្រោះថាអ្នកត្រូវតែរៀនគ្រប់គ្រង និងបែងចែកភាពចំាបាច់ និងមិនចាំបាច់ ក៏ដូចជាលះបង់អ្វីដែលជាសកម្មភាពរំខាន់ដល់ការតាំងចិត្តរបស់អ្នក។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអ្នកគួរពិចារណា៖​ ១)ការផ្តោតអារម្មណ៍អាចផ្លាស់ប្តូរអ្វីៗទាំងអស់ វាពិតណាស់ ដែលថាការផ្ដោតអារម្មណ៍គឺអាចផ្លាស់ប្ដូរអ្វីៗបានទាំងអស់ ព្រោះចវាជាការចាំបាច់ដែលអ្នកត្រូវតែតាំងចិត្តក្នុងការគិតគូរ ឬធ្វើការងារណាមួយដោយមិនមានការរុះខានពីមជ្ឈដ្ឋានជុំវិញ។ ពោលគឺអ្នកមិនអាចធ្វើអ្វីមួយដែលមិនមានការតាំងចិត្ត និងផ្ដោតអារម្មណ៍លើវានោះទេ កាលបើអ្នកមានការតាំងចិត្តល្អ លទ្ធផលការងារអ្នកក៏មានប្រសិទ្ធាំភាពទៅតាមនឹងដែរ។​…