We TV Cambodia

ឧត្តរមានជ័យ

ប្រជាពលរដ្ឋកំពុងតែប្រមូលអនុផលព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នខេត្តឧត្តរមានជ័យ

ដោយ៖ពេជ្រ ឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋកំពុងតែប្រមូលអនុផលព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នខេត្តឧត្តរមានជ័យ។ នេះបើតាមក្រសួងបរិស្ថានក្នុងថ្ងៃ០៥ មិថុនា ឆ្នាំ២០២០នេះ។ នារដូវវស្សានេះប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន កំពុងនាំគ្នាប្រមូលផល ផ្សិតប៉ក់ ផ្សិតក្ងោក ផ្សិតធ្យូង និងផ្សិតផ្សេងៗមួយចំនួនទៀត បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំ ដែលធ្វើឱ្យផ្សិតទាំងនោះដុះពាសពេញព្រៃ។ តាមសម្ដីប្រជាពលរដ្ឋ ដែលចូលទៅរកផ្សិតបានអោយដឹងថា ផ្សិតទាំងនោះដុះនៅក្នុងព្រៃ តំបន់ដីខ្សាច់ និងក្រោមដើមឈើធំៗ ឬក្រោមឈើងាប់ពុកផុយ…