We TV Cambodia

អំបិល ក្រូចឆ្មារ

តើពិតឬអត់ ថាផឹកក្រូចឆ្មារ ជាមួយអំបិលអាចបន្សាបជាតិស្រវឹងបាន?

រាល់​ពេល​​ផឹកគ្រឿងស្រវឹង​​រួច​ មានមនុស្ស​មួយចំនួន​ចូលចិត្ត​​ញ៉ាំ​ក្រូច​ឆ្មារ​ជាមួយ​នឹង​អំបិល ដើម្បី​បន្សាប​ជាតិ​ស្រវឹង។ ប្រសិន​បើ​ស្រវឹង ក្រូច​ឆ្មារ និង​អំបិល​ពិតជា​អាច​ជួយ​ឲ្យ​ស្វាងវិញ​បាន​មែន ឬ​យ៉ាង​ណា? ក្រូចឆ្មារជាមួយអំបិល ចំពោះរឿងញ៉ាំក្រូចឆ្មារជាមួយអំបិលជួយឲ្យស្វាងស្រវឹងនេះ វា​មិន​ខុស​ទេ ការ​ញ៉ាំ​ក្រូច​ឆ្មារ និង​អំបិល ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​ជាតិ​ស្រវឹង​បាន​មែន ក៏​ប៉ុន្តែក្នុង​ករណី​ដែល​ញ៉ាំ​ស្រា​តិច​តួច​ប៉ុណ្ណោះ។ ប្រសិន​បើ​ញ៉ាំ​ស្រា ស្រវឹង​ជោគ​ជាំ​ហើយ​នោះ ញ៉ាំ​ក្រូច​ឆ្មារ​ជាមួយ​អំបិល​​ក៏​​មិន​អាច​ជួយ​បាន​បន្សាប​ជាតិ​ស្រវឹង​បាន​ដែរ។ ប្រែសម្រួល៖ គឹមសួ