We TV Cambodia

អាស៊ាន

រដ្ឋមន្រ្តីសេដ្ឋកិច្ចមកពីប្រទេសសមាជិកអាស៊ានស្វែងរកមធ្យោបាយដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មអាស៊ាន

ដោយ៖ពេជ្រ វៀតណាម៖ កាលពីថ្ងៃទី៤ ខែមិថុនា បណ្តារដ្ឋមន្រ្តីសេដ្ឋកិច្ចមកពីប្រទេសសមាជិកអាស៊ានបានចូល​រួមកិច្ចប្រជុំតាមប្រព័ន្ធ​អ៊ិនធឺណេត ដើម្បីអនុវត្តសេចក្តីណែនាំពីមេដឹកនាំអាស៊ាន ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូល​អាស៊ាន ពិសេសស្តីពីជំងឺកូវីដ-១៩ កាលពីថ្ងៃទី ១៤ ខែមេសា កន្លងមកនេះ។ រដ្ឋមន្រ្តីទាំងអស់បានអនុម័តលើផែនការសកម្មភាពទីក្រុងហាណូយ ដែលមានគោលបំណងបង្កើនកិច្ចសហ​ប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងប្លុក និងភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ចំពេលមានស្ថានភាពផ្លាស់ប្តូរនៅក្នុងតំបន់ដែលបណ្តាលមកពី​ការរីករាលដាលនៃជំងឺកូវីដ-១៩។ ផែនការសកម្មភាពនេះ ត្រូវបានបង្កើតឡើងដោយផ្អែកទៅលើសេចក្តីថ្លែងការណ៍រួមពី រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន​ ដែល​ត្រូវបានស្នើឡើងដោយប្រទេសវៀតណាម…