We TV Cambodia

អាជីវកម្ម

ការនាំចេញផ្លែស្វាយស្រស់កើនឡើង ២៥១% ក្នុងរយៈពេល ៨ ខែដំបូង

ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងគួរឱ្យកត់សម្គាល់ ២៥១ ភាគរយដល់ ១៦៣.៨២៨ តោនក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ។ តួលេខនេះត្រូវបានធ្វើបច្ចុប្បន្នភាពដោយរបាយការណ៍ថ្មីៗរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ (MAFF) ។ ជាមួយគ្នានេះ កម្ពុជាបាននាំចេញផ្លែស្វាយចំនួន ១៤.០៨៧ តោននិងស៊ីរ៉ូស្វាយជាង ៤.០០០ តោនកើនឡើង ១៩៥ និង ៧៩ ភាគរយរៀងគ្នាបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។…

ត្រូវធ្វើយុទ្ធសាស្ត្រទីផ្សារឲ្យបានល្អទើបធ្វើឲ្យអាជីវកម្មជោគជ័យ

យុទ្ធសាស្រ្តទីផ្សារ​គឺជាការរៀបចំទីផ្សារគោលដៅ ចំអតិថិជនគោល។​វាចាំបាច់ណាស់ចំពោះអ្នកទីផ្សារ គឺត្រូវវិភាគនូវសក្តានុពលទីផ្សារគោលដៅដោយប្រុងប្រយ័ត្នបំផុត។ ​ ចំណុចខាងក្រោមនេះនិងធ្វើឲ្យអ្នកកាន់តែមានភាពច្បាស់លាស់បន្ថែមទៀត ក្នុងការធ្វើទីផ្សារអាជីវកម្ម៖ ១. កំណត់គោលដៅទីផ្សារ៖ ការកំណត់គោលដៅ គឺជាកត្តាដ៏សំខាន់មួយសម្រាប់បង្កើតយុទ្ធវិធីទីផ្សារប្រកបដោយភាពជោគជ័យ។ ការធ្វើការងារអ្វីមួយមានគោលដៅ វាប្រៀបបាននឹងការដែលយើងស្គាល់ខ្លួនឯងកាន់តែច្បាស់ថែមទៀត។ ២. ដៃគូប្រកួតប្រជែង៖ អ្នកអាចផ្តល់សេវាកម្មដែលខុសពីគេ ឬល្អជាងគេដល់អតិថិជនប្រើប្រាស់។ អ្នកអាចគិតបានថាការធ្វើបែបនេះវានិងធ្វើឲ្យទីផ្សាររបស់អ្នកមានភាពរីកចម្រើន។ ៣. ស្គាល់ពីអាជីវកម្មរបស់ខ្លួនឯងឲ្យច្បាស់៖ អ្នកត្រូវស្គាល់ពីអាជីវកម្មឲ្យច្បាស់ថា…

គិតត្រឹមចុងឆ្នាំនេះកម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិ ដែលអាចរកចំណូលប្រមាណ ៣៤០ លានដុល្លារ

គិតត្រឹម ៩ ខែឆ្នាំ ២០២០ កម្ពុជា អាចនាំចេញកង់ទៅកាន់ទីផ្សារអន្ដរជាតិបានជាង ១.៥ លានគ្រឿង ដែលរកចំណូលបានប្រមាណ ៣៣៩ លានដុល្លារអាមេរិក ដែលកើនឡើង ២៨ ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩។ ក្នុងនោះដែរ ការនាំចេញទៅកាន់អាមេរិកជាង ៥០០ ០០០…

បើមិនចង់ជួបហានិភ័យមុនបើកអាជីវកម្មអ្នកចាំបាច់សិក្សា ៥ចំណុចនេះ

ការចាប់ផ្ដើមអាជីវកម្មមួយដោយខ្លួនឯងគឺជារឿងល្អមួយពីព្រោះនេះជាជំហាននៃការកសាងផ្នែកហិរញ្ញវត្ថុរបស់អ្នកឲ្យឯករាជ្យ ជាទូទៅការចាប់ផ្ដើមអាជីវកម្មដំបូងជារឿងពិបាកនិងស្មុគស្មាញខ្លាំង ជាពិសេសចំពោះសហគ្រិនថ្មោងថ្មី។​ខាងក្រោមនេះជាគន្លឹះសំខាន់ៗមួយចំនួនដែលសហគ្រិនគួរយល់ដឹងសម្រាប់ការចាប់ផ្ដើមធ្វើអាជីវកម្មថ្មីមួយ៖ ១. សិក្សាពីដៃគូប្រកួតប្រជែង មុននឹងអ្នកចង់បើកអាជីវកម្មអ្វីមួយមិនថាជាលក្ខណៈផលិតផល ឬសេវាកម្មនោះទេ ដើម្បីកសាងភាពជោគជ័យអ្នកត្រូវតែសិក្សាស្វែងយល់ពីដៃគូប្រកួតប្រជែងជាមុនសិន ជាពិសេសប្រសិនបើអាជីវកម្មអ្នកជាប្រភេទអាជីវកម្មដែលមាននៅក្នុងទីផ្សាររួចមកហើយ។ ២. កំណត់មានយុទ្ធសាស្រ្តទីផ្សារ ការដែលកសាងនិងត្រៀមខ្លួនក្នុងការនាំយកផលិតផលរបស់អ្នកទៅក្នុងទីផ្សារគឺជារឿងសំខាន់ ហើយលើសពីនេះអ្នកត្រូវមានយុទ្ធសាស្រ្តទីផ្សារដែលអាចធ្វើឲ្យអ្នកអាចកសាងកេរ្ត៍ឈ្មោះ (Build Brand name) ដើម្បីឲ្យគេស្គាល់ពីអ្នក។ ដំបូងអ្នកត្រូវមានយុទ្ធសាស្រ្តធ្វើយ៉ាងណាដែលអាចធ្វើឲ្យអតិថិជនស្គាល់ពីប្រេនរបស់ផលិតផលព្រោះនេះជាកត្តាចំបងដែលអាចធ្វើឲ្យអាជីវកម្មថ្មីថ្មោងនេះអាចរស់និងអាចដំណើរការក្នុងទីផ្សារបាន។ ៣. ចេះគ្រប់គ្រងលំហូរសាច់ប្រាក់…

វត្ថុធាតុដើម ៣ ប្រភេទដែលត្រូវមានមុនពេលចាប់ផ្ដើមធ្វើអាជីវកម្ម

ការចាប់ផ្ដើមអាជីវកម្មមួយមិនមែនជាភាពងាយស្រួលនោះទេគឺតម្រូវឱ្យយើងមានចំណេះដឹង​ ជំនាញ បទពិសោធន៍ ហើយត្រូវការភាពច្បាស់លាស់ក្នុងការអនុវត្តន៍ មានន័យថាអ្នកត្រូវមានផែនការអាជីវកម្ម ​ព្រមទាំងមានចំណុចជាច្រើនផ្សេងទៀត។ ខាងក្រោមនេះជាចំណុចដែលអ្នកត្រូវតែមានមុនពេលបើកអាជីវកម្ម៖ ១.ចំណង់គឺមានឥទ្ធិពលខ្លាំងជាងហេតុផលរកប្រាក់ចំនេញទៅទៀត នៅពេលដែលអ្នកចាប់ផ្ដើមបើកអាជីវកម្មដំបូង លោក ស្ទីវ ចប ធ្លាប់បានលើកឡើងថា “មនុស្សដែលមានចំណង់ អាចផ្លាស់ប្ដូរពិភពលោកឱ្យប្រសើរបាន” ។ចំណង់ គឺជាកម្លាំងចលករមួយដែលរុញច្រានឱ្យអ្នកធ្វើអាជីវកម្ម ឬធ្វើអ្វីមួយដែលពួកគេចូលចិត្ត នៅពេលដែលចាប់ផ្ដើមធ្វើអាជីវកម្ម អ្វីដែលពួកគេមានមុនដំបូងគេនោះគឺចំណង់។ ២.ធ្វើអ្វីដែលអ្នកស្រឡាញ់នោះអ្នកនឹងគ្មានការសោកស្ដាយនូវវិនាទីចុងក្រោយរបស់អ្នកឡើយ “ផ្លូវតែមួយគត់ដើម្បីធ្វើឱ្យការងាររបស់អ្នកអស្ចារ្យគឺធ្វើអ្វីដែលអ្នកស្រឡាញ់” នេះជាការលើកឡើងរបស់លោក ស្ទីវ…

“គោលបំណងធំៗ២” ដែលយើងគួរតែចេះរកស៊ីចូលគ្នា

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ បើតាមការលើកឡើង របស់លោកង៉ែត ជូ បានឱ្យដឹងថា កាលពីចាប់ផ្តើមរកស៊ីដំបូង (ពេលរៀនចប់មហាវិទ្យាល័យ) លោកយល់ឃើញដូចមនុស្សជាច្រើនដែរគឺមិនចង់រកស៊ីចូលគ្នាជាមួយមិត្តភក្តិ ឬបងប្អូនទេព្រោះខ្លាចមានជម្លោះពិបាកមើលមុខគ្នា។ ក្រោយមកឃើញសង្គមយើងមិនមានសុខដុមហើយចេះតែមានជម្លោះរវាងបុគ្គលកំពូលៗក៏ចេះតែយល់ថាដើម្បីអោយមានការរីកចំរើនចៀសមិនផុតពីការរៀនធ្វើការជាមួយគ្នានោះទេ។ ដូច្នេះលោកក៏ចាប់ផ្តើមបើកគំនិតរៀនរកស៊ីជាមួយមិត្តភក្តិក្នុងគោលបំណងធំៗ២៖ ១) បណ្តុះវប្បធម៌ខ្មែរចេះធ្វើការជាមួយគ្នា រៀនដោះស្រាយបញ្ហារួមគ្នាប្រកបដោយភាពយោគយល់។ លោកតែងលើកឡើងថាបើក្រុមយើងតូចប៉ុណ្ណឹងមិនចេះសាមគ្គីធ្វើការជាមួយគ្នា តើមានអ្វីទៅរំពឹងថាអ្នកនយោបាយមិនឈ្លោះគ្នានោះ? នេះជាសារមួយសង្កត់ចិត្ត និងអាចយកទៅគិតឡើងវិញសំរាប់អ្នកមានស្មារតីសាមគ្គី។…