We TV Cambodia

អត្ថប្រយោជន៍នៃការអាន

បេសកកម្មគាស់ប្រាសាទអង្គរវត្ត ឆ្នាំ១៨៦០

ដោយសេចក្តីស្ងប់ស្ងែងនិងពេញព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះបុរាណស្ថាននិងស្ថាបត្យកម្មខ្មែរ។ ព្រះចៅរាមាទី៤ ព្រះនាមម្កុដ បានត្រាស់បង្គាប់ឲ្យអ្នករាជការព្រះអង្គដែលមានឈ្មោះថា សុវណ្ណវិសាល,ជុំជាតិ វិជ្ជា ចេញដំណើរទៅជ្រើសរើសប្រាសាទណាមួយតូចល្មមអាចនឹងយកមកក្រុងទេពបុរីបានដើម្បីទុកជាកិត្តិយសម្រាប់រជ្ជកាលព្រះអង្គ ដែលក្នុងពេលនោះនគរខ្មែរបានធ្លាក់ក្នុងកំដាប់ដៃរបស់គេទៅហើយ។ បន្ទាប់មកព្រះអង្គចេញរាជបញ្ជាឲ្យកេណ្ឌប្រជាជនពីភ្នំស្រុក បាត់ដំបង និងសៀមរាប បានចំនួនមនុស្ស ២០០០នាក់ ហើយចែកជា៤ក្រុមដើម្បីទៅគាស់ថ្មប្រាសាទ។ ក្រោយពីបានធ្វើព្រះពិធីបួងសួងរួចហើយ នៅថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ១៨៦០ ក៏ស្រាប់តែមានប្រជាជនខ្មែរប្រហែលជា៣០០នាក់…

កាយវិការខុសឆ្គងទាំង ៨ យ៉ាង អ្នកអាចកែប្រែបាន

ប្រាកដណាស់ គេអាចសន្និដ្ឋានពីអ្នកបានថាជាមនុស្សមានទំនុកចិត្តប៉ុណ្ណា យកចិត្តទុកដាក់ចំពោះដៃគូរសន្ទនាឬទេ ជឿជាក់ខ្លាំងប៉ុណ្ណានោះ  គេអាចសង្កេតតាមរយៈអាកប្បកិរិយាមួយចំនួនខាងក្រោមនេះ៖ ១ ព្យាយាមមើលមុខដៃគូរសន្ទនារបស់យើង កុំទម្លាក់មុខអ្នកចុះ ពេលកំពុងជជែកគ្នា​ ព្រោះវាបង្ហាញថា អ្នកគ្មានទំនុកចំពោះខ្លួនឯង ដូចកំណាព្យខ្មែរពោលថា ងើបមុខឡើង និយាយឆ្លើយឆ្លង ទើបអ្នកផងគេហៅក្លាហាន។ ២​ អង្គុយឲ្យត្រង់ ខិតឲ្យកៀក សកម្មភាពបែបនេះ នឹងបង្កើតភាពស្និទស្នាល…

ជីវិតរបស់សត្វឃ្មុំ

ក្នុង​ចំណោម​សត្វ​ល្អិត​ទាំង​អស់​ គ្មាន​សត្វ​ណា​ដែល​មាន​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​ជាង​សត្វ​ឃ្មុំ​ឡើយ ហើយក៏គ្មានសត្វល្អិតណារស់នៅស្អាតជាងសត្វល្អិតឃ្មុំដែរ។ នៅលើពិភពលោកមានឃ្មុំជាង ២០ ម៉ឺនប្រភេទ។ សត្វល្អិតឃ្មុំ មានអាយុកាលប្រមាណជា ៤៥​ លានឆ្នាំមកហើយ គេអាចស្មានដឹងថា ឃ្មុំអាចកើតមានតាំងពី២០០ លានឆ្នាំមុនម្លេះ។ រូបតំណាង រាប់​សតវត្ស​មក​ហើយ​ដែល​មនុស្ស​បាន​ចិញ្ចឹម និង​ទាញ​យក​ប្រយោជន៍ពី​សត្វ​ល្អិត​ប្រភេទ​នេះ ។ បច្ចុប្បន្នភាព គេអាចប្រមូលយកទឹកឃ្មុំបានតាមវិធី ២យ៉ាង…

អត្ថប្រយោជន៍មិនគួរឱ្យជឿ បើអ្នកមានទម្លាប់អានសៀវភៅ

ដោយ៖ពេជ្រ រូបតំណាង នៅពេលដែលអ្នកមានអារម្មណ៍ថាហត់នឿយនឹងអ្វីមួយ អ្នកគួរយកការអានជាទម្លាប់មួយ ព្រោះវាគឺជាទម្រង់មួយនៃសកម្មភាពអភិវឌ្ឍន៍ខ្លួនឯង ។ប៉ុន្តែការអាននៅពេលបច្ចុប្បន្ននេះ មិនសូវជាមានការចាប់អារម្មណ៍ប៉ុន្មានទេ ពោលដោយសារតែវិទ្យាសាស្រ្តរីកចម្រើនពេក។​ តាមការពិតទៅ ការអានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន មិនថាវ័យណាក៏អាចអានបានដែរ។ ១)វាធ្វើឱ្យខួរក្បាលរបស់អ្នកសកម្ម ការអានសៀវភៅដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យខ្លួនអ្នកមានស្មារតីល្អ មានការចងចាំ និងការគិតបែបវិជ្ជមាន។ មិនថាអ្នករវល់យ៉ាងណាទេ អ្នកគួរតែចំណាយពេលខ្លះដើម្បីអានសៀវភៅជារឿងរាល់ថ្ងៃ ទើបខួរក្បាលអ្នកកាន់តែសកម្ម។ ២) វាធ្វើឱ្យអ្នកមិនសូវគិតច្រើន…