We TV Cambodia

អត្ថបទអប់រំ

អត្ថបទមតិ៖ តើទង្វើទាំងនេះ អាចចាត់ទុកជាការបៀតបៀនផ្លូវភេទឬទេ?

អ្នកមិនត្រូវលាក់ទុក ឬស្ងៀមស្ងាត់ឡើយ ប្រសិនបើអ្នកត្រូវបានគេបៀតបៀនផ្លូវភេទ។  ប៉ុន្តែសួរថា ទង្វើណាទៅ អាចចាត់ទុកថាការបៀតបៀនផ្លូវភេទនោះ។ យើងនឹងស្វែងយល់ទាំងអស់គ្នាក្នុងអត្ថបទនេះ ដើម្បីឲ្យយើងចេះការពារខ្លួនឯង និង​ស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ។​ Pinterest ការបៀតបៀនផ្លូវភេទ ជាទង្វើទាំងឡាយដែលអ្នកប្រព្រឹត្តិធ្វើឲ្យអ្នកមានអារម្មណ៍មិនពេញចិត្ត និងគ្មានសុវត្ថិភាព។ អីច៊ឹង យើងអាចសន្និដ្ឋានបានមួយជ្រុងថា ការបៀតបៀនផ្លូវភេទជាទង្វើមិនគប្បីមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តយើង។ ទង្វើទាំងនេះ អាចចាត់ទុកជាការបៀតបៀនផ្លូវ ហើយអ្នកអាចប្រាប់ឬរាយការណ៍បានទៅកាន់អ្នកជឿទុកចិត្ត…

WE Act Cambodia៖ អ្វីជាសិទ្ធិសេដ្ឋកិច្ចសង្គម

សិទ្ធិសេដ្ឋកិច្ចសង្គម ជាសិទ្ធិស្រ្តី បុរស យុវជន​ និងជាពិសេសសហគ្រិនស្រ្តីនៅកម្ពុជាគួរតែមានលទ្ធភាពស្មើរគ្នា ក្នុងការទទួលបានសេវាកម្មសាធារណៈ និងចូលរួមក្នុងជីវិត នយោបាយ សេដ្ខកិច្ច និងសង្គម។ នេះបើយើងទៅតាមគេហទំព័រផ្លូវការរបស់ WE Act Cambodia រូបតំណាង សិទ្ធិសេដ្ឋកិច្ចសង្គម បែកចែកជា ៤សំខាន់ ទី១៖ សិទ្ធិទទួលបានការអប់រំ…

នេះជាហេតុផល អ្នកគួរញ៉ាំទឹកឃ្មុំឆៅនិងក្រូចឆ្មា ជាមួយទឹកក្ដៅឧណ្ឌៗ

អត្ថប្រយោជន៍ ១១ យ៉ាង រាងកាយអ្នកនឹងទទួលបានពីទឹកឃ្មុំឆៅនិងក្រូចឆ្មាជាមួយទឹកក្តៅឧណ្ឌៗ។ សុខភាពសំខាន់ណាស់ បើយើងមានសុខភាពល្អ អ្វីក៏យើងអាចបន្តធ្វើបានដូចគ្នា។ សកម្មភាពតិចតួចជាប្រចាំ នឹងធ្វើឲ្យអ្នកមានសុខភាពល្អ រាងល្អ និងមិនងាយឈឺ។ គុណប្រយោជន៍ទាំង ១១ មានដូចជា៖ ១ ជួយរំលាយអាហារ ២ កាត់បន្ថយនិងការពារការហើមពោះ ៣ ជួយសម្អាតក្រពះនៅពេលព្រឹកហើយជៀសវាងការទល់លាមក…

គន្លឹះកុំឲ្យភ័យ ដើម្បីត្រៀមខ្លួនប្រលងថ្នាក់ជាតិ( បាក់ឌុប)

ជីវិតសិស្សានុសិស្សនៅថ្នាក់វិទ្យាល័យ មានមុខវិជ្ជារៀនច្រើនណាស់រហូតត្រូវបែងចែកជាថ្នាក់សង្គម និងថ្នាក់វិទ្យាសាស្រ្តទៀតផង។ ទន្ទឹមនឹងគ្នានេះដែរ ពួកគេតែងមានការព្រួយបារម្ភ ខ្វល់ខ្វាយ ភ័យ នៅពេលឈានជើងចូលដល់ថ្នាក់ទី១២​ ដែលជាឆ្នាំចុងក្រោយនៃជីវិតវិទ្យាល័យ។ ថ្នាក់វិទ្យាល័យ ជាពេលវេលាដ៏មានតម្លៃខ្លាំងណាស់ មានភាពស្និទស្នាលគ្នាខ្លាំង មានអនុស្សាវីយ៍ជាមួយមិត្តស្ទើររាប់មិនអស់ គ្រប់យ៉ាងដិតដាមជាមួយការចង់ចាំល្អៗដែលគ្មានថ្ងៃភ្លេចបាន។ ទោះបីជាខំសិក្សាបន្ថែមប៉ុណ្ណាក៏ដោយ​ អារម្មណ៍នៅតែព្រួយបារម្ភពីការប្រលងថ្នាក់ជាតិនាខាងមុខ។ ដើម្បីជំនួយបន្ថែម ក៏ដូចជាជួយសម្រួលផ្លូវចិត្តកុំឲ្យបារម្ភច្រើន! តោះមកមើលបទពិសោធន៍របស់ កញ្ញា…

បេសកកម្មគាស់ប្រាសាទអង្គរវត្ត ឆ្នាំ១៨៦០

ដោយសេចក្តីស្ងប់ស្ងែងនិងពេញព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះបុរាណស្ថាននិងស្ថាបត្យកម្មខ្មែរ។ ព្រះចៅរាមាទី៤ ព្រះនាមម្កុដ បានត្រាស់បង្គាប់ឲ្យអ្នករាជការព្រះអង្គដែលមានឈ្មោះថា សុវណ្ណវិសាល,ជុំជាតិ វិជ្ជា ចេញដំណើរទៅជ្រើសរើសប្រាសាទណាមួយតូចល្មមអាចនឹងយកមកក្រុងទេពបុរីបានដើម្បីទុកជាកិត្តិយសម្រាប់រជ្ជកាលព្រះអង្គ ដែលក្នុងពេលនោះនគរខ្មែរបានធ្លាក់ក្នុងកំដាប់ដៃរបស់គេទៅហើយ។ បន្ទាប់មកព្រះអង្គចេញរាជបញ្ជាឲ្យកេណ្ឌប្រជាជនពីភ្នំស្រុក បាត់ដំបង និងសៀមរាប បានចំនួនមនុស្ស ២០០០នាក់ ហើយចែកជា៤ក្រុមដើម្បីទៅគាស់ថ្មប្រាសាទ។ ក្រោយពីបានធ្វើព្រះពិធីបួងសួងរួចហើយ នៅថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ១៨៦០ ក៏ស្រាប់តែមានប្រជាជនខ្មែរប្រហែលជា៣០០នាក់…

កាយវិការខុសឆ្គងទាំង ៨ យ៉ាង អ្នកអាចកែប្រែបាន

ប្រាកដណាស់ គេអាចសន្និដ្ឋានពីអ្នកបានថាជាមនុស្សមានទំនុកចិត្តប៉ុណ្ណា យកចិត្តទុកដាក់ចំពោះដៃគូរសន្ទនាឬទេ ជឿជាក់ខ្លាំងប៉ុណ្ណានោះ  គេអាចសង្កេតតាមរយៈអាកប្បកិរិយាមួយចំនួនខាងក្រោមនេះ៖ ១ ព្យាយាមមើលមុខដៃគូរសន្ទនារបស់យើង កុំទម្លាក់មុខអ្នកចុះ ពេលកំពុងជជែកគ្នា​ ព្រោះវាបង្ហាញថា អ្នកគ្មានទំនុកចំពោះខ្លួនឯង ដូចកំណាព្យខ្មែរពោលថា ងើបមុខឡើង និយាយឆ្លើយឆ្លង ទើបអ្នកផងគេហៅក្លាហាន។ ២​ អង្គុយឲ្យត្រង់ ខិតឲ្យកៀក សកម្មភាពបែបនេះ នឹងបង្កើតភាពស្និទស្នាល…

ប្រហែល ១០០ឆ្នាំទៀត ទើបជនជាតិដើមភាគតិចទាំងអស់នៅកម្ពុជា ទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាព

យើងអាចនឹងត្រូវចំណាយពេលប្រហែល ១០០ ឆ្នាំទៀត ដើម្បីឱ្យជនជាតិដើមភាគតិចទាំងអស់នៅកម្ពុជា ទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាព។ នេះក៏ដោយសារតែដំណើរការនៃនីតិវិធីនេះចំណាយពេលយូរខ្លាំង។ បើគ្មានប័ណ្ណកម្មសិទ្ធិដីសមូហភាពទេ បងប្អូនជនជាតិដើមភាគតិចមិនទាន់មានសិទ្ធិពេញលេញក្នុងការថែរក្សាដីសហគមន៍នៅឡើយនោះទេ ដូចនេះពួកគាត់អាចប្រឈមនឹងការបាត់បង់អត្តសញ្ញាណ ប្រពៃណី និងវប្បធម៌របស់ពួកគាត់នាពេលអនាគត។ ចូលរួមទាំងអស់គ្នា #រក្សាដីជនជាតិដើមភាគតិច! ស្វែងយល់ពីការសម្រួលនីតិវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាពដល់ ជនជាតិដើមភាគតិចនៅកម្ពុជា៖ https://cambodia.ohchr.org/iplands/ United Nations Human Rights…

ស្របពេលដែលសង្គមជឿនលឿន សីលធម៌សង្គមមានការធ្លាក់ចុះ

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ   នៅពេលដែលនិយាយដល់ពាក្យ សីលធម៌ តើអ្នកនឹងនឹកឃើញដល់អ្វីមុនគេ? ជាការពិតណាស់ នៅពេលដែលនិយាយដល់ពាក្យពីរម៉ាត់នេះ​ យើងនឹងនឹកដល់ការប្រព្រឹត្ត ទង្វើ កិរិយាមាយាទ ឬសកម្មភាពទាំងឡាយណាដែលធ្វើឡើងក្នុងចេតនាល្អ ក្នុងសេចក្ដីល្អ។​ ថ្ងៃនេះផងដែរ នាងខ្ញុំ រដ្ឋ ស្រីពេជ្រ សូមចែករំលែកការយល់ឃើញផ្ទាល់ខ្លួន ចំពោះមតិមួយបានលើកឡើងថា…

ក្នុងការរកស៊ីឬការវិនិយោគ តើគួរជ្រើសរើសយុទ្ធសាស្ត្រកូនឆ្កែ ឬកូនដំរី?

សម្រួលអត្ថបទដោយ៖រដ្ឋ ស្រីពេជ្រ ភ្នំពេញ៖ ក្នុងខណៈដែលតម្លៃមានការប្រែប្រួលខ្លាំង អ្នកជួញដូរភាគហ៊ុន និងមាសអាចនឹងរំភើបពេលចំណេញ ហើយខកចិត្តពេលខាត។ លោក Warren Buffett អោយយោបល់ថាអ្នកជួញដូរបែបនេះគួរតែទៅលេងល្បែងនៅឡាវេសកាវិញល្អជាង។ វិធីដែលពួកគេវិនិយោគគឺផ្អែកលើការវិវត្តនៃស្ថានការណ៍នយោបាយ សេដ្ឋកិច្ច និងសង្គមដែលនៅក្នុងសេដ្ឋកិច្ចហៅថា Behavioral Economics។ ឧទាហរណ៍ គ្រាន់តែមានព័ត៌មានវិជ្ជមានអំពីវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងរយៈពេលតែមួយយប់តម្លៃមាសធ្លាក់ចុះ៥% (ពីតម្លៃជាង២០០០ដុល្លាក្នុងមួយតម្លឹងមកជាង១៩០០ដុល្លា)។…

«កំហុស៤យ៉ាង»ដែលធ្វើឱ្យអ្នករៀនច្រើនឬអានច្រើនដែរ តែមិនសូវជោគជ័យនឹងគេ

ដោយ៖ពេជ្រ ភ្នំពេញ៖ អ្នកប្រាកដជាធ្លាប់សួរសំណួរនេះទៅខ្លួនឯងហើយ ថារៀនច្រើនដែរ អានសៀវភៅបានច្រើនក្បាលដែរ តែហេតុម្ដេចបានជាមិនសូវជោគជ័យដូចគេ។ បើតាមលោកង៉ែត ជូ បានលើកហេតុផលទាក់ទងនិងចម្ងល់នេះ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលអ្នកគួរអាន និងសង្កេត៖ ១)រៀនដើម្បីរៀន រៀនច្រើនប៉ុន្តែមិនហ៊ានអនុវត្ត ខ្លាចខាត ខ្លាចបរាជ័យ ឬចាំពេលនេះចាំពេលនោះ។ ២) ធ្វើដែរតែចាប់ច្រើនមុខពេក ប្រកបរបរឬវិនិយោគច្រើនមុខក្នុងពេលតែមួយ ខ្វះទាំងទុន…