We TV Cambodia

អត្ថបទលើកទឹកចិត្ត

បេសកកម្មគាស់ប្រាសាទអង្គរវត្ត ឆ្នាំ១៨៦០

ដោយសេចក្តីស្ងប់ស្ងែងនិងពេញព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះបុរាណស្ថាននិងស្ថាបត្យកម្មខ្មែរ។ ព្រះចៅរាមាទី៤ ព្រះនាមម្កុដ បានត្រាស់បង្គាប់ឲ្យអ្នករាជការព្រះអង្គដែលមានឈ្មោះថា សុវណ្ណវិសាល,ជុំជាតិ វិជ្ជា ចេញដំណើរទៅជ្រើសរើសប្រាសាទណាមួយតូចល្មមអាចនឹងយកមកក្រុងទេពបុរីបានដើម្បីទុកជាកិត្តិយសម្រាប់រជ្ជកាលព្រះអង្គ ដែលក្នុងពេលនោះនគរខ្មែរបានធ្លាក់ក្នុងកំដាប់ដៃរបស់គេទៅហើយ។ បន្ទាប់មកព្រះអង្គចេញរាជបញ្ជាឲ្យកេណ្ឌប្រជាជនពីភ្នំស្រុក បាត់ដំបង និងសៀមរាប បានចំនួនមនុស្ស ២០០០នាក់ ហើយចែកជា៤ក្រុមដើម្បីទៅគាស់ថ្មប្រាសាទ។ ក្រោយពីបានធ្វើព្រះពិធីបួងសួងរួចហើយ នៅថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ១៨៦០ ក៏ស្រាប់តែមានប្រជាជនខ្មែរប្រហែលជា៣០០នាក់…

កាយវិការខុសឆ្គងទាំង ៨ យ៉ាង អ្នកអាចកែប្រែបាន

ប្រាកដណាស់ គេអាចសន្និដ្ឋានពីអ្នកបានថាជាមនុស្សមានទំនុកចិត្តប៉ុណ្ណា យកចិត្តទុកដាក់ចំពោះដៃគូរសន្ទនាឬទេ ជឿជាក់ខ្លាំងប៉ុណ្ណានោះ  គេអាចសង្កេតតាមរយៈអាកប្បកិរិយាមួយចំនួនខាងក្រោមនេះ៖ ១ ព្យាយាមមើលមុខដៃគូរសន្ទនារបស់យើង កុំទម្លាក់មុខអ្នកចុះ ពេលកំពុងជជែកគ្នា​ ព្រោះវាបង្ហាញថា អ្នកគ្មានទំនុកចំពោះខ្លួនឯង ដូចកំណាព្យខ្មែរពោលថា ងើបមុខឡើង និយាយឆ្លើយឆ្លង ទើបអ្នកផងគេហៅក្លាហាន។ ២​ អង្គុយឲ្យត្រង់ ខិតឲ្យកៀក សកម្មភាពបែបនេះ នឹងបង្កើតភាពស្និទស្នាល…

ប្រឈមមុខនឹងរឿងទាំងនេះបាន នឹងធ្វើអោយជីវិតអ្នកកាន់តែប្រសើរ

ដោយ៖ស្រីពេជ្រ រូបតំណាង អ្នកណាក៏ធ្លាប់ជួបរឿងមិនសមបំណង ជួបរឿងខកចិត្តក្នុងជីវិតដែរ។ តែអ្នកមានដែលសួរខ្លួនឯងទេថា មកពីអ្វី? តើវាមកពីភាពភ័យខ្លាច និងការមិនជឿជាក់លើខ្លួនឯងមែនទេ? បើដូច្នេះមែន អ្នកគួរធ្វើតាមចំណុចមួយចំនួនខាងក្រោមនេះ វាអាចនឹងធ្វើឱ្យអ្នកកាន់តែប្រសើរឡើងមួយកម្រិតទៀត។ ១) ក្រោកពីព្រលឹម អ្នកប្រហែលជាមិនមែនជាមនុស្សដែលមានទម្លាប់ក្រោកពេលព្រឹកទេមើលទៅ ប៉ុន្តែការកំណត់ពេលវេលាបន្ថែមមុនពេលអ្នកចាប់ផ្តើមធ្វើអ្វីមួយក្នុងថ្ងៃថ្មីរបស់អ្នកអាចនាំអ្នកឱ្យទទួលបានជោគជ័យ។ ទម្លាប់ពេលព្រឹកដែលទាក់ទងនឹងការធ្វើលំហាត់ប្រាណ ការញ៉ាំអាហារពេលព្រឹកល្អ ៗ និងរៀបចំខ្លួនអ្នកដោយការគិតរយៈពេលពីរបីនាទីដោយស្ងប់ចិត្តពិតជាអាចនាំមកនូវគុណប្រយោជន៍កាន់តែច្រើនដល់ជីវិតអ្នក។ ២)បើកចិត្តឱ្យទូលាយ…