We TV Cambodia

អត្ថបទបែបពិចារណា

ប្រហែល ១០០ឆ្នាំទៀត ទើបជនជាតិដើមភាគតិចទាំងអស់នៅកម្ពុជា ទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាព

យើងអាចនឹងត្រូវចំណាយពេលប្រហែល ១០០ ឆ្នាំទៀត ដើម្បីឱ្យជនជាតិដើមភាគតិចទាំងអស់នៅកម្ពុជា ទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាព។ នេះក៏ដោយសារតែដំណើរការនៃនីតិវិធីនេះចំណាយពេលយូរខ្លាំង។ បើគ្មានប័ណ្ណកម្មសិទ្ធិដីសមូហភាពទេ បងប្អូនជនជាតិដើមភាគតិចមិនទាន់មានសិទ្ធិពេញលេញក្នុងការថែរក្សាដីសហគមន៍នៅឡើយនោះទេ ដូចនេះពួកគាត់អាចប្រឈមនឹងការបាត់បង់អត្តសញ្ញាណ ប្រពៃណី និងវប្បធម៌របស់ពួកគាត់នាពេលអនាគត។ ចូលរួមទាំងអស់គ្នា #រក្សាដីជនជាតិដើមភាគតិច! ស្វែងយល់ពីការសម្រួលនីតិវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាពដល់ ជនជាតិដើមភាគតិចនៅកម្ពុជា៖ https://cambodia.ohchr.org/iplands/ United Nations Human Rights…

តើពាក្យ«ជូនពរ»ឬ «ជូនបុណ្យ» មានន័យ ខុសពី «បួងសួង» យ៉ាងដូចម្ដេច?

ភ្នំពេញ៖ បច្ចុប្បន្ន ជនជាតិខ្មែរភាគច្រើនលើសលប់ នៅទូទាំងពិភពលោក កំពុងភាន់ច្រលំនឹងទំនៀមទម្លាប់ខ្លះ ពាក់ព័ន្ធការនិយាយស្ដី រួមទាំងភាសាសរសេរ។ ប្រហែលជាគេ បកប្រែខុសចេញពីភាសាអង់គ្លេស ដែលពួកបញ្ចិមលោក និយាយថា I wish you។ តាមពិត ពាក្យថា I wish you មិនមែនបកប្រែថា…

ដើម្បីផ្តោតអារម្មណ៍ឱ្យចំគោលដៅ គួរធ្វើបែបណា?

ដោយ៖ស្រីពេជ្រ ប្រភព ឯកសារ   ដើម្បីទទួលបានជោគជ័យនៅក្នុងវិស័យអ្វីមួយយើងច្រើនតែដើរលើផ្លូវនៃពាក្យថាតស៊ូ ព្រោះជោគជ័យមិនមែនកើតចេញពីសំណាងនោះទេ វាកើតចេញពីការខិតខំប្រឹងប្រែងពិតប្រាកដ។ ជាការពិត វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបណ្តុះបណ្តាលខួរក្បាលឱ្យចងចាំ នៅលើការងារ នៅកន្លែងធ្វើការហើយសំខាន់បំផុតគឺត្រូវផ្តោតអារម្មណ៍លើគោលដៅរបស់អ្នក។ ១)ពិចារណាឡើងវិញពេលជួបរឿងបរាជ័យ យោងទៅតាមអ្នកជំនាញ នៅពេលដែលអ្នកជោគជ័យភាគច្រើនធ្លាក់ខ្លួនបរាជ័យ ពួកគេបាត់បង់មហិច្ឆតា។ ជាលទ្ធផលពួកគេមានអារម្មណ៍បរាជ័យទាំងស្រុងហើយក្លាយជាមនុស្សលាក់ពុត មិនត្រឹមតែចំពោះខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមនុស្សគ្រប់គ្នានៅក្នុងជីវិតរបស់ពួកគេផងដែរ។ដូចនេះ អ្នកគួរតែរៀនពីរឿងបរាជ័យទាំងនោះ ហើយចែករំលែកវាទៅកាន់អ្នកដទៃតាមដែលអាចធ្វើបាន។…

គិតខុសពីគេ ទោះគេថាអ្នកឆ្កួតក៏ដោយ ក៏ត្រូវសាកល្បងព្រោះគេមិនមែនជាអ្នក

ដោយ៖ស្រីពេជ្រ រូបតំណាង ប្រភពពី Google ជាការពិតណាស់ មនុស្សម្នាក់ៗតែងមើលឃើញពិភពលោកខាងក្រៅ តាមទស្សនៈវិស័យខុសៗគ្នា។ មានមនុស្សតិចណាស់ដែល ហ៊ានសម្រេចដើរផ្លូវខុសគេ ដោយមិនខ្វល់ពីការសើចចំអកពីមនុស្សជុំវិញខ្លួន។ ហើយមូលហេតុតែម្យ៉ាងដែលគេសម្រេចចិត្តធ្វើការងារ ឬធ្វើអ្វីមួយខុសពីគេនោះគឺ ពួកគេគិតថា ការធ្វើអ្វីមួយខុសពីអ្នកដទៃ និងនាំគេទៅរកផ្លូវមួយដែលជោគជ័យ ខុសពីអ្វីដែលមនុស្សទូទៅគេកំពុងធ្វើ។ ហេតុផលម្យ៉ាងដែលសំខាន់នោះគឺត្រង់ថា  អ្នកស្គាល់ខ្លួនឯងច្បាស់ថាអ្នកកំពុងធ្វើអ្វី អ្នកចង់បានអ្វី ហើយអ្នកសម្រេចគោលដៅនោះដោយរបៀបណា។…

តើមនុស្សជោគជ័យផ្នែកហិរញ្ញវត្ថុ គេមានទម្លាប់យ៉ាងដូចម្ដេច?

ដោយ៖ពេជ្រ រូបតំណាង, ប្រភព៖ Google មនុស្សមួយចំនួន ប្រាកដជាស្រមើស្រមៃចំពោះអ្នកដែលមានជីវភាពខ្ពង់ខ្ពស់ដែលរស់នៅក្នុងភាពហឺហា តែភ្លេចគិតថា មុនពេលទទួលបានជោគជ័យពួកគេតស៊ូមិនតិចទេ។ មនុស្សបែបនេះមិនបានកើតមកជាមួយនឹងប្រាក់រាប់លានដុល្លារនៅក្នុងគណនីធនាគារ ហើយមិនមែនពួកគេកើតមកមានសមត្ថភាពពិសេសដើម្បីទទួលជោគជ័យដែរ។ មនុស្សដែលទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុ គឺគេដឹងពីគោលដៅជាក់លាក់របស់ពួកគេ និងសកម្មភាពដែលត្រូវធ្វើដើម្បីសម្រេចបាននូវសមិទ្ធិផលជោគជ័យ។   ខាងក្រោមនេះជាលក្ខណៈទូទៅមួយចំនួនដែលមនុស្សជោគជ័យផ្នែកហិរញ្ញវត្ថុ អនុវត្ត៖ ១)ពួកគេចំណាយពេលជាមួយបុគ្គលដែលទទួលជោគជ័យផ្សេងទៀត មនុស្សជំពូកនេះ ចូលចិត្តរួមគ្នារក្សាគោលដៅនិងគុណតម្លៃរួមនៅក្នុងចិត្ត។ ពួកគេបង្កើតមិត្តភាពដើម្បីជាស្ពានចម្លងគ្នា…

សញ្ញាទាំង ៣ ដែលបង្ហាញថាមនុស្សជុំវិញអ្នក ជឿជាក់លើអ្នក និងគោរពស្រលាញ់អ្នក

ដោយ៖ស្រីពេជ្រ រូបតំណាង ប្រភព៖ Google ជាការពិតណាស់ ការជឿទុកចិត្តលើនរណាម្នាក់ពិតជាត្រូវការពេលវេលា និងការអត់ធ្មត់។ មនុស្សម្នាក់ៗត្រូវការកសាងកេរ្តិ៍ឈ្មោះល្អ ហើយក៏ត្រូវមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញផងដែរ ដើម្បីឱ្យគេជឿទុកចិត្ត គោរពស្រលាញ់ ព្រោះជាទូទៅមនុស្សពិបាកនឹងសម្របខ្លួនជាមួយអ្នកដទៃណាស់។   ១)ភាពជាអ្នកដឹកនាំ មេដឹកនាំល្អ គឺជាបុគ្គលដែលស្តាប់ប្រជាជន និងបុគ្គលិកថ្នាក់ក្រោម។ ព្រោះ អ្នកដឹកនាំដែល ចេះស្ដាប់យោបល់អ្នកដទៃ…