We TV Cambodia

ហ្វីលីពីន

ប្រទេសហ្វីលីពីន គ្រោងនឹងនាំចូលអង្ករដើម្បីបង្កើនស្តុកសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង

ដោយ៖ពេជ្រ ទីក្រុងម៉ានីល៖ មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយនៅថ្ងៃអង្គារនេះថារដ្ឋាភិបាលហ្វីលីពីនកំពុងតែស្វែងរកការនាំចូលអង្ករចំនួន ៣០០,០០០ តោនដើម្បីធានាបាននូវការផ្គត់ផ្គង់ស្បៀងអាហារក្នុងស្រុកគ្រប់គ្រាន់ខណៈពេលដែលខ្លួនព្យាយាមទប់ស្កាត់ការរីករាលដាលនៃវីរុសនេះនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ គួរបញ្ជាក់ដែរថា ហ្វីលីពីនបានក្លាយជាប្រទេសនាំចូលអង្ករធំជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០១៩ ជាមួយនឹងការទិញដែលបានប៉ាន់ស្មានថាមានចំនួន ២,៩ លានតោន ដែលជាធម្មតាទិញពីប្រទេសវៀតណាម ប៉ុន្តែក៏នាំចូលអង្ករពីប្រទេសថៃផងដែរ។ ចំណែកប្រទេសវៀតណាមដែលជាប្រទេសនាំចេញអង្ករធំលំដាប់ទី ៣ លើពិភពលោកបានផ្អាកកិច្ចសន្យានាំចេញអង្ករថ្មីជាបណ្តោះអាសន្នខណៈពេលដែលកំពុងធ្វើការពិនិត្យឡើងវិញនូវឃ្លាំងស្តុករបស់ខ្លួនដើម្បីធានាថាខ្លួនមានការផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃមេរោគនេះ។ ទោះយ៉ាងណាអាជីវករលក់ស្រូវបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងផ្អាកនៅសប្តាហ៍នេះដោយរដ្ឋាភិបាលបានកំណត់កូតា។ ចំណែក លេខាធិការគណៈរដ្ឋមន្រ្តីលោក…