We TV Cambodia

ហិរញ្ញវត្ថុ

ចង់គ្រប់គ្រងហិរញ្ញវត្ថុគ្រួសារឱ្យមានប្រសិទ្ធិភាពខ្ពស់ គួរធ្វើដូចម្ដេច?

សម្រួល៖រដ្ឋ ស្រីពេជ្រ ជាការពិតណាស់ អ្នកប្រាកដជាចង់ដឹងហើយថា ធ្វើដូចម្ដេចទើបអាចគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារឱ្យមានប្រសិទ្ធភាពខ្ពស់។ មែនទែនទៅ ការមានគណនីធនាគារពីរផ្សេងគ្នាដោយមួយជាគណនីគ្រប់គ្រងចំណូល មួយសម្រាប់ការវិនិយោគ និងគណនីមួយទៀតសម្រាប់ការទូទាត់បំណុល និងមួយទៀតជាគណនីសំរាប់ចំណាយលើការរស់នៅប្រចាំថ្ងៃគឺជាការចាំបាច់ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារអោយមានប្រសិទ្ធិភាព។ បន្ថែមលើនេះ អ្នកគួរមានខ្ទង់ចំណាយច្បាស់លាស់ និងមិនត្រូវមានទម្លាប់ចាយដោយឆូតកាតធនាគារនោះទេ។ ពោលគឺគួរចំណាយដោយដកប្រាក់ពីម៉ាស៊ីនអេធីអឹមយកមកចាយផ្ទាល់។ ការធ្វើដូច្នេះជួយអោយអ្នកប្រកាន់ខ្ជាប់នូវវិន័យហិរញ្ញវត្ថុបានល្អជាងការចាយវាយដោយឆូតកាតដែលមានភាពងាយស្រួលពេក។ ម្យ៉ាងអ្នកត្រូវមានបញ្ជីចំណូលចំណាយឱ្យបានត្រឹមត្រូវ និងត្រូវកំណត់ប្រាក់សម្រាប់របស់ដែលចាំបាច់។    

កម្រិតទ្រព្យសម្បត្តិ ដែលគ្រួសារនៅកម្ពុជាអាចនឹងអស់ក្តីបារម្ភពីបញ្ហាហិរញ្ញវត្ថុ

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ ការវិភាគខាងក្រោមនេះគឺជាសម្មតិកម្មសំរាប់ជាការស្រាវជ្រាវបន្តដើម្បីបញ្ជាក់ថាតើសម្មតិកម្មពិតឬមិនពិត។ យោងតាមការស្រាវជ្រាវមុនពេលការផ្ទុះការរីករាលដាលនៃវីរុសកូវីដ១៩បានបង្ហាញថា ប្រជាជនអាមេរិកកាំងម្នាក់ៗយល់ថាខ្លួនអស់បារម្ភពីបញ្ហាហិរញ្ញវត្ថុប្រសិនបើខ្លួនមានទ្រព្យសម្បត្តិ (net worth) ចំនួន៩៣ម៉ឺនបួនពាន់ដុល្លាអាមេរិក ឬជាង១៥ដងនៃចំណូលជាមធ្យមប្រចាំឆ្នាំសំរាប់ប្រជាជន១នាក់ (ចំណូលជាមធ្យមប្រចាំឆ្នាំគឺ៥៩៥០០ដុល្លា បន្ទាប់ពីសំរួលជាមួយPurchasing Power Parity)។ បើប្រៀបធៀបលទ្ធផលនៃការស្រាវជ្រាវខាងលើនេះជាមួយនឹងកំរិតសេដ្ឋកិច្ចរបស់កម្ពុជា ប្រជាជនកម្ពុជាម្នាក់ៗនឹងអស់ក្តីបារម្ភពីបញ្ហាហិរញ្ញវត្ថុប្រសិនបើមានទ្រព្យសប្បត្តិចំនួន៦២៧៨៩ដុល្លា (ជាង៦ម៉ឺនពីរពាន់ដុល្លា)។ ខាងក្រោមនេះជារបៀបគណនា៖ ចំណូលជាមធ្យមប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជា១នាក់ (៤០០០ដុល្លា…