We TV Cambodia

ហានិភ័យ

បើមិនចង់ជួបហានិភ័យមុនបើកអាជីវកម្មអ្នកចាំបាច់សិក្សា ៥ចំណុចនេះ

ការចាប់ផ្ដើមអាជីវកម្មមួយដោយខ្លួនឯងគឺជារឿងល្អមួយពីព្រោះនេះជាជំហាននៃការកសាងផ្នែកហិរញ្ញវត្ថុរបស់អ្នកឲ្យឯករាជ្យ ជាទូទៅការចាប់ផ្ដើមអាជីវកម្មដំបូងជារឿងពិបាកនិងស្មុគស្មាញខ្លាំង ជាពិសេសចំពោះសហគ្រិនថ្មោងថ្មី។​ខាងក្រោមនេះជាគន្លឹះសំខាន់ៗមួយចំនួនដែលសហគ្រិនគួរយល់ដឹងសម្រាប់ការចាប់ផ្ដើមធ្វើអាជីវកម្មថ្មីមួយ៖ ១. សិក្សាពីដៃគូប្រកួតប្រជែង មុននឹងអ្នកចង់បើកអាជីវកម្មអ្វីមួយមិនថាជាលក្ខណៈផលិតផល ឬសេវាកម្មនោះទេ ដើម្បីកសាងភាពជោគជ័យអ្នកត្រូវតែសិក្សាស្វែងយល់ពីដៃគូប្រកួតប្រជែងជាមុនសិន ជាពិសេសប្រសិនបើអាជីវកម្មអ្នកជាប្រភេទអាជីវកម្មដែលមាននៅក្នុងទីផ្សាររួចមកហើយ។ ២. កំណត់មានយុទ្ធសាស្រ្តទីផ្សារ ការដែលកសាងនិងត្រៀមខ្លួនក្នុងការនាំយកផលិតផលរបស់អ្នកទៅក្នុងទីផ្សារគឺជារឿងសំខាន់ ហើយលើសពីនេះអ្នកត្រូវមានយុទ្ធសាស្រ្តទីផ្សារដែលអាចធ្វើឲ្យអ្នកអាចកសាងកេរ្ត៍ឈ្មោះ (Build Brand name) ដើម្បីឲ្យគេស្គាល់ពីអ្នក។ ដំបូងអ្នកត្រូវមានយុទ្ធសាស្រ្តធ្វើយ៉ាងណាដែលអាចធ្វើឲ្យអតិថិជនស្គាល់ពីប្រេនរបស់ផលិតផលព្រោះនេះជាកត្តាចំបងដែលអាចធ្វើឲ្យអាជីវកម្មថ្មីថ្មោងនេះអាចរស់និងអាចដំណើរការក្នុងទីផ្សារបាន។ ៣. ចេះគ្រប់គ្រងលំហូរសាច់ប្រាក់…