We TV Cambodia

ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម០២ឆ្នាំ

ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម០២ឆ្នាំ នឹងទទួលបានប្រាក់ឧបត្ថម្ភពីក្រសួងទាំង០៣នេះ

ដោយ៖ពេជ្រ ភ្នំពេញ៖ សម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារដែលមានអាយុក្រោម០២ឆ្នាំ នឹងទទួលបានប្រាក់ឧបត្ថម្ភពីក្រសួងចំនួនបីគឺ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមហាផ្ទៃ និងក្រសួងផែនការ។ នេះបើតាមសេចក្ដីប្រកាសអន្តរក្រសួងកាលពីថ្ងៃ០៩ មេសា​ ឆ្នាំ​២០២០ កន្លងទៅ។ ក្នុងសេចក្ដីប្រកាសអន្តរក្រសួងនេះបានឲ្យដឹងថា ក្រសួងមានគោលបំណងលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ០២ឆ្នាំ…