We TV Cambodia

សំរាម

ខេត្តព្រះសីហនុចាប់ផ្ដើមអនុវត្តវិធានការ ផាកពិន័យអ្នកបោះចោលសំរាម ពី ២ម៉ឺនរៀល ទៅ ៤០ម៉ឺនរៀល

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ ព្រះសីហនុ៖ ខេត្តព្រះសីហនុបានចាប់ផ្ដើមអនុវត្តវិធានការ ផាកពិន័យអ្នកបោះចោលសំរាម ពី ២ម៉ឺនរៀល ទៅ ៤០ម៉ឺនរៀល ចំពោះជនណាដែលបោះចោលសំរាមផ្ដេសផ្ដាសនៅតាមទីសាធារណ ពិសេសគឺនៅតាមសួនច្បារតំបន់ឆ្នេរ។ ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារ និងមន្ត្រីជំនាញ…

បញ្ហាសំរាមកំពុងតែមានការកកស្ទះ ខណៈបុគ្គលិកសុីន ទ្រី កំពុងតវ៉ាអត្ថប្រយោជន៍ការងារ

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ ភ្នំពេញ៖ គំនរសំរាមនៅក្នុងទីក្រុងភ្នំពេញ ជាពិសេសនៅតាមទីតាំងមួយចំនួនធំមានការកកស្ទះ គជាគំនរ ខណៈគ្មានបុគ្គលិកមកប្រមូលសំរាមដូចថ្ងៃធម្មតា ខណៈពួកគេកំពុងតែធ្វើការតវ៉ាទាមទារអត្ថប្រយោជន៍ការងារពីក្រុមហ៊ុន។ បើតាមការចុះផ្សាយពីប្រភពនានាបានឱ្យដឹងថា បញ្ហាកកស្ទះសំរាមនេះក៏ដោយសារតែបុគ្គលិករបស់ក្រុមហ៊ុន ស៊ីនទ្រីបានធ្វើការតវ៉ា ដោយស្នើសុំបន្ថែមទៅលើអត្ថប្រយោជន៍ការងារមួយចំនួនដល់ពួកគេ។ សូមជម្រាបជូនថា ការតវ៉ានេះចាប់តាំងពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ដោយសារមានករណីបើកប្រាក់ខែយឺតយ៉ាវសំរាប់ខែកញ្ញា ហើយកម្មករនិយោជិតចំណុចទាមទារនូវចំណុចមួយចំនួនដូចជា ប្រាក់បំណាច់អតីតភាព…

រដ្ឋបាលរាជធានីភ្នំពេញ សំណូមពរពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្នុងថ្ងៃឈប់សម្រាកភ្នំបិណ្ឌខាងមុខនេះ

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ ភ្នំពេញ៖ ​រដ្ឋបាលរាជធានីភ្នំពេញ  សំណូមពរពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្នុងថ្ងៃឈប់សម្រាកភ្នំបិណ្ឌខាងមុខនេះ ដោយសារតែបុគ្គលិកមួយចំនួននៃក្រុមហ៊ុន ប្រមូលសំរាមនឹងឈប់សម្រាក ដូច្នេះការប្រមូលសំរាមនឹងមានភាពរអាក់រអួល។ នេះបើតាម សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ។ ក្នុងសេចក្ដីជូនដំណឹងបានឱ្យដឹងថា  ក្នុងឱកាសថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលបុគ្គលិក កម្មករ…

ថ្ងៃឈប់សម្រាក០៥ថ្ងៃ មានភ្ញៀវទេចរដើរកម្សាន្តច្រើន តែការទុកដាក់សំរាមមិនទាន់បានត្រឹមត្រូវទេ

អត្ថបទដោយ៖រដ្ឋ ស្រីពេជ្រ   ភ្នំពេញ៖ ក្នុងថ្ងៃសម្រាកចំនួន០៥ថ្ងៃ​នេះ មានភ្ញៀវទេសចរជាច្រើនបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាតាមបណ្ដារខេត្ត តែក្នុងនោះឃើញថាការទុកដាក់សំរាមមិនទាន់បានត្រឹមត្រូវនោះទេ។ នេះបើតាមក្រសួងទេចរណ៍ថ្ងៃ ២២ សីហា ឆ្នាំ២០២០។ យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសចាប់ពី ថ្ងៃទី ១៧-២១ ខែសីហា ឆ្នាំ២០២០ មានចំនួនប្រមាណ ១.៤៥៩.៣៨៦នាក់។…