សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ ក្នុងរយៈពេល៥ខែដំបូង
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែដំណើរការល្អ ទោះបីជាមានការផ្ទុះរីករាលដាលជំងឺកូវី-១៩ ក្នុងសហគមន៍ម្ដងទៀត កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១។ ការនាំចេញរបស់កម្ពុជាក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះបានកើនឡើង ១៧ ភាគរយ ហើយការនាំចេញសម្លៀកបំពាក់មានចំនួនប្រហាក់ប្រហែលនឹង ៥ ខែដំបូងនៃឆ្នាំ ២០២០ ។ ក្នុងនោះការនាំចេញផលិតផលមិនមែនមានត្រឹមតែសម្លៀកបំពាក់នោះទេ មានគ្រឿងអេឡិចត្រូនិច កង់សូឡា…