We TV Cambodia

សេចក្ដីណែនាំ

ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសពីការការពារខ្លួនពីកូវីដ១៩ ក្នុងរយៈពេលឈប់សម្រាកខាងមុខ

ដោយ៖ពេជ្រ ភ្នំពេញ៖ ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសពីការណែនាំក្នុងការការពារខ្លួនពីកូវីដ១៩ ក្នុងរយៈពេលឈប់សម្រាកខាងមុខដែលមានរយៈពេល៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកការងារសម្រាប់បុណ្យចូលឆ្នាំខ្មែរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃ១៧ កក្កដា ឆ្នាំ២០២០។ ក្រសួងចេញសេចក្ដីប្រកាសពីការណែនាំ និងការការពារយ៉ាងដូច្នេះ​ក៏ព្រោះតែក្នុងថ្ងៃឈប់សម្រាកខាងមុខ ប្រជាជននឹងមានដំណើរកម្សាន្តទៅតាមទីកន្លែងនានាក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងនេះ ទោះបីជាកម្ពុជាមិនមានការឆ្លងជំងឺកូវីដ១៩ ដូចប្រទេសដទៃក៏ពិតមែន តែក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ ក្នុងសេចក្ដីប្រកាសបានឱ្យដឹងទៀតថា ត្រូវប្រកាន់នូវវិធានការការពារខ្លួន រក្សាគម្លាត កាត់បន្ថយការជួបជុំ…