We TV Cambodia

សុខភាព

រឿងទាំងនេះនឹងកើតឡើងចំពោះរាងកាយអ្នក ពេលអ្នកបរិភោគទឹកឃ្មុំរាល់ថ្ងៃ

ជាធម្មតា យើងតែងតែស្វែងរកផលិតផលប្រើប្រាស់ដែលល្អសម្រាប់សុខភាពរាងកាយយើង អាចទទួលទានយ៉ាងឆ្ងាញ់ជាប់ចិត្ត​ ថែមទាំងបានសម្រស់ទៀត។ អីច៊ឹង ទឹកឃ្មុំនេះហើយជាជម្រើសដ៏ល្អប្រសើរមួយសម្រាប់អ្នក ហើយអ្នកអាចចាប់ផ្តើមទទួលទានទឹកឃ្មុំក្នុងមួយថ្ងៃ ១ស្លាបព្រាជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ និងក្មេងជាងវ័យ។ ១ ស្បែកភ្លឺស្រស់ថ្លា ទឹកឃ្មុំ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អមួយសម្រាប់រាងកាយ។​ នៅពេលយើងទទួលទានជាប្រចាំ វានឹងជួយសំអាតរាងកាយរបស់អ្នកនូវជាតិពុលផ្សេងៗ លើសពីនេះទៀត វាជួយប្រឆាំងនឹងបាក់តេរីអាក្រក់ក្នុងរាងកាយ ដោយជួយធ្វើអោយស្បែករបស់អ្នកភ្លឺថ្លា ស្បែកមានសំណើម។…

អាហារ ៥ប្រភេទ អ្នកផ្តាសសាយធំ គួរជៀសវាងមួយរយៈ

ក្នុងអំឡុងពេលនេះ អាកាសធាតុចាប់ផ្តើមផ្លាស់ប្តូរ។ ត្រជាក់ខ្លាំង​ ខ្លំាងណាស់។​ ខ្លះក្អក ខ្លះកណ្តាស់ និងមួយចំនួនទៀតជំងឺផ្តាសាយ។ ដើម្បីឆាប់ជាសះស្បើយ យើងគួរតែតមអាហារមួយចំនួនដូចខាងក្រោម៖ ១ ទឹកដោះគោ     ទោះបីជាទឹកដោះគោជាអាហារដែលមានសុខភាពល្អក៏ដោយ សម្រាប់អ្នកជំងឺមួយចំនួនដែលមានប្រតិកម្មទៅនឹងប្រូតេអ៊ីនទឹកដោះគោ អ្នកគួរតែជៀសវាង ព្រោះវាអាចបង្កឱ្យមានប្រតិកម្មអាលែហ្សីនិងស្លសក្រាស់។ ប្រសិនបើអ្នកផឹកទឹកដោះគោ វានឹងធ្វើអោយទឹករំអិលស្អិតជាប់នឹងបំពង់ក។ ២ បង្អែម បង្អែម…

អាហារ ៣ប្រភេទជួយការពារជំងឺមហារីក ងាយស្រួលរកទិញ

អាហារ​ខាង​ក្រោម​នេះ ជួយ​បង្កើន​ភាព​ប្រព័ន្ធ​ភាព​ស៊ាំ​ដល់​រាង​កាយ​ដើម្បី​ជួយ​ការពារ​ជំងឺ​គ្រោះ​ថ្នាក់​ផ្សេងៗ ​ជាពិសេស​ជំងឺ​មហារីក។ ១. ផ្សិត តាម​ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា​ផ្សិត​មាន​ផ្ទុក​សារធាតុ​ប្រូតេអ៉ីន​ខ្ពស់ សម្បូរទៅដោយ​ជាតិរ៉ែ និង​វីតាមីន ​ដែល​មាន​ដូច​ជា​វី​តា​មីន C កាល់ស្យូម ជាតិ​ដែក ម៉ា​ញ៉េ​ស្យូ​ម និង​អា​ស៊ី​ត​មាន​គុណ​ប្រ​យោ​ជ​ន៏​សម្រាប់​រាងកាយ ក្នុង​ការ​ជួយ​ការពារ​ជំងឺ​មហា​រីក។ ជាង​នេះ​ទៅ​ទៀត សារ​ធាតុ​អាហារ​រូប​ត្ថ​ម្ភ​ដែល​មាន​ក្នុង​ផ្សិត ជួយ​បង្កើន​សកម្មភាព​កោសិកា​ប្រព័ន្ធ​ភាព​​ស៊ាំ​ក្នុង​រាង​កាយ​ដើ​ម្បី​ប្រឆាំង​នឹង​ជំងឺ​មហារីក​យ៉ាង​មាន​ប្រសិទ្ធិ​ភាព។ ២. ខ្ទឹមស…

ញ៉ាំទឹកពេលណាខ្លះ ទើបបានសុខភាពល្អ និងរក្សារាងឲ្យកាន់តែស្អាត

ជា​ធម្មតា អ្នក​ត្រូវ​ផឹក​ទឹ​ក​ឲ្យ​បាន ៨ ទៅ ១០ កែវ​ក្នុង​មួយ​ថ្ងៃ។ ទាំងនេះគន្លឹះ​មួយ​ចំនួន គ្រាន់​តែ​ផឹក​ទឹកឲ្យបានត្រឹមត្រូវ​ ក៏​អាច​ជួយ​សម្រក​ទម្ងន់​បាន ជា​ពិសេស​ទទួល​បាន​សុខភាព​ល្អ​ទៀត​ផង។ ១​ ​ផឹកទឹក​ ១កែវ ក្រោយ​ក្រោក​ពី​គេង ភ្ញាក់​ពី​ព្រឹក​ព្រលឹម កុំ​ទាន់​លុប​មុខ​ឬ​ដុស​ធ្មេញ ផឹកទឹក ១កែវ សិន ព្រោះ​ពេល​នោះ​ទឹក​នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​រំ​លាយ​អាហារ​មាន​ដំណើរ​ការ​ល្អ​…

វិធីសាមញ្ញៗ កាត់បន្ថយការឈឺក្បាលបានឆាប់រហ័ស ចំណេញពេលច្រើន

តើអ្នកតែងតែមានអាការៈឈឺក្បាលញឹកញាប់មែនទេ?​  ៧ គន្លឹះខាងក្រោមនេះ ងាយៗ កាត់បន្ថយការឈឺក្បាលបានឆាប់រហ័ស ចំពេញពេល ទទួលបានអារម្មណ៍ស្រស់ថ្លា៖ ១ ងូតទឹកក្ដៅឧណ្ហៗ ការ​ងូត​ទឹក​ក្ដៅ​ជួយ​បន្ធូរ​បន្ថយ​​ភាព​តាន​តឹង​សាច់​ដុំ និង​កាត់​បន្ថយ​ការ​ឈឺក្បាល។ តែ​បើ​ក្នុង​ករណី​មិន​អាច​ងូត​ទឹក​ក្ដៅ​បាន អាច​ប្រើ​កន្លែង​ជ្រលក់​ទឹក​ក្ដៅ​ជំនួស​ក៏បាន​។ ​២​ ប្រើ​ឧ​ស​ថ​ប្រងរុក្ខជាតិ ​(​ Aromatherapy) ក្លិន​ក្រ​អូ​ប​របស់​ប្រេង​រុក្ខជាតិ ជា​ពិ​សេស​ផ្កា​ Lavender…

រីករាយទិវានៃការជិះកង់ពិភពលោក

ថ្ងៃនេះ គឺជាទិវានៃការជិះកង់ពិភពលោក ដើម្បីដាស់តឿនយើងឲ្យយល់ដឹងពីអត្ថប្រយោជន៍នៃការជិះកង់។ អង្គការសុខភាពពិភពលោក(WHO) បានបង្ហាញថា ការជិះកង់ជាមធ្យោបាយធ្វើដំណើរដែលល្អសម្រាប់បរិស្ថាន ព្រមទាំងជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ជំងឺមហារីកមួយចំនួន ជំងឺទឹកនោមផ្អែម ដែលអាចប៉ះពាល់ដល់អាយុជីវិត។ ជាពិសេសសម្រាប់មនុស្សពេញវ័យ អាយុចាប់ពី ១៨-៦៤ ឆ្នាំ គួរបញ្ចេញសកម្មភាពរាងកាយយ៉ាងហោចណាស់ ១៥០ នាទី/សប្តាហ៍។​ ការជិះកង់មិនត្រឹមតែទទួលបានសុខភាពល្អ វាក៏ជួយកាត់បន្ថយការបញ្ចេញឧស្ម័នទៅបរិយាកាស…

ទាំងនេះជាមូលហេតុ ធ្វើឲ្យងងុយដេកគ្រប់ពេលទោះជាទើបនឹងក្រោក

មនុស្ស​មួយ​ចំនួន មាន​អាការៈ​ងងុយ​ដេក​គ្រប់​ពេល ទាំង​ដែល​ទើប​នឹងក្រាក​ពីគេងសោះ តែ​មិន​ដែល​ដឹង​ថា​មកពី​បញ្ហា​អ្វី។ ចំពោះ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា មកពី​បញ្ហា​ទាំង​ប៉ុន្មាន​ដូច​ខាងក្រោម៖ ១- ជំងឺ​ទឹកនោមផ្អែម ផលវិបាក​មួយ​របស់​អ្នក​ជំងឺ​ទឹកនោមផ្អែម នោះ​គឺ​ធ្វើ​ឲ្យ​ខួរក្បាល​ខ្វះ​អុកស៊ីសែន ក្នុង​រយៈពេល​វែង។ ក្រៅពី​ការ​បង្ក​ឲ្យ​ងងុយគេង អស់កម្លាំង ជំងឺ​ទឹកនោមផ្អែម នៅ​អាច​បង្ក​ឥទ្ធិពល​អសកម្ម​មួយ​ចំនួន ខាង​រាងកាយ ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ថា ពេល​ប្រែខ្នង​គេង គឺ​មិន​ចង់​ក្រោក​សោះ។…

គួរចម្អិនអាហារបែបណា ទើបទទួលបានប្រយោជន៍បានច្រើនចំពោះសុខភាព ?

របៀ​បចម្អិន​ខ្លះ ផ្តល់​ផល​ល្អ ដោយ​អាច​រក្សា​​គុណភាព​អាហារ ទាំង​ខាង​រសជាតិ និង​ខាង​ជីវជាតិ ឯ​របៀប​ចម្អិន​ខ្លះ​ទៀត អាច​ឆ្ងាញ់​មាត់ តែ​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​អនាគត​សម្រាប់​សុខភាព។ តើ​របៀ​ប​ចម្អិន​អាហារណា​​ផ្តល់​ផល​ប៉ះពាល់​ដល់​ចំណីអាហារ និង​សុខភាព ? ថ្វី​បើ​ការ​ចម្អិន​អាច​ធ្វើ​ឱ្យមូលេគុល​ខ្លះ​ក្នុង​​ចំណី​អាហារ​បន្លែ​សាច់​ប្តូរ​ទម្រង់​ តែក៏​មាន​មូលេគុល​ខ្លះ​ទៀត​ងាយ​បរិភោគ ដូចករណី​ចំណីអាហារ​មាន​ផ្ទុក​ពពួក​សារធាតុ​សរសៃ​ច្រើន​ជា​ដើម។ ការ​ចម្អិន​ក្នុងទឹក ការ​ចម្អិន​ក្នុង​ទឹក អាច​នឹង​ធ្វើ​ឱ្យ​សារធាតុ​រ៉ែ​មួយ​ចំនួន​ ព្រមទាំង​វីតាមីន​ ជាពិសេស​វីតាមីនបេ និង​សេ…

តិកនិចក្នុងការទុកត្រីឱ្យនៅស្រស់

ត្រីស្រស់ គឺមានតំលៃថ្លៃជាងត្រីងាប់។ ដូច្នេះ​ តើអ្នកគួរធ្វើយ៉ាងណាដើម្បីឱ្យត្រីនៅស្រស់? នេះជាអ្វីដែលត្រូវធ្វើ ដើម្បីរក្សាត្រីឱ្យនៅស្រស់៖​ យកត្រីចេញពីការវេចខ្ចប់។ លាងជម្រះវានៅក្រោមទឹកត្រជាក់និងប្រើកន្សែងក្រដាសដើម្បីស្ងួតវា។ ដាក់ត្រីនៅឱ្យកក ធុងទឹកកក ឬទូទឹកក។ ដាក់ក្នុងម៉ាស៊ីនបង្កកនៅ 0 ដឺក្រេឬត្រជាក់។ សម្រាប់រសជាតិនិងអាហាររូបត្ថម្ភដ៏ល្អបំផុត, ការបំបែកនិងរៀបចំត្រីស្រស់ក្នុងរយៈពេលពីរសប្តាហ៍។ កំទេចត្រីនៅក្នុងផ្នែកត្រជាក់បំផុតនៃទូទឹកកក។

អ្នកមានបញ្ហានោមទាស់ អាចសាកល្បងបានតាមវិធីទាំងនេះ  

មានអារម្មណ៏ថាធុញ និងពិបាកណាស់មែនទេ ពេល​នោម​ម្តងៗ​​? ការ​នោម​ទាស់​ ច្រើនតែ​កើតឡើង​ជា​ញឹកញាប់ លើ​មនុស្សគ្រប់​វ័យ ​ ដោយសារតែ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ​។ ​តែទោះជាយ៉ាងណា មាន​វិធីសាស្ត្រ​ព្យាបាល​ដោយ​ខ្លួនឯង​ច្រើនណាស់​ដែល​អ្នក​អាច​សាក ល្បង​បាន​ដើម្បី​ដោះស្រាយ​បញ្ហា​នោម​ទាស់​មួយ​នេះ​ដូចជា​៖ ​១, បន្ថយ​ស្ត្រេ​ស ៖ ​នោម​ទាស់ អាច​កើតឡើង​ដោយសារតែ​មនុស្ស​យើង​ស្ត្រេ​ស​ឬ​ថប់ អារម្មណ៍​ច្រើនពេក​។ ការដែល​មាន​អាកា​រៈ​បែបនេះ​អាចធ្វើ​ឲ្យ​សាច់ដុំ​តឹង​ជាប់​រួមទាំង សាច់ដុំ​គ្រប់គ្រង​ប្លោកនោម​ដែរ​។ យ៉ាងណាមិញ…